ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines បាននិយាយកាលពីថ្ងៃ អាទិត្យ ថា ក្រុមហ៊ុននឹងលែងលក់សំបុត្រឲ្យអ្នកដំណើរអង្គុយកៅអីក្បែរច្រកទ្វារសង្រ្គោះបន្ទាន់នៃយន្ដហោះ Airbus A321-200 របស់ខ្លួនទៀតហើយ បន្ទាប់ពីបានជួបឧប្បត្តិហេតុកាលពីពេលថ្មីៗនេះ ដែលមានបុរសម្នាក់បើកទ្វារសង្រ្គោះបន្ទាន់របស់យន្ដហោះក្នុងពេលហោះហើរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN​ នាថ្ងៃ អាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។

An Asiana Airlines Airbus A321-200 is seen in Hanoi, Vietnam in a file photo.

ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កៅអីមួយចំនួនដែលនៅក្បែរច្រកទ្វារយន្ដហោះសម្រាប់ជម្លៀសមនុស្សពេលមានអាសន្ន ត្រូវបានប្លុកមិនឲ្យមានអ្នកដំណើរអង្គុយទៀតឡើយ។

សេចក្តីថ្លែងការណ៍បាននិយាយថា «វិធានការនេះ គឺជាការប្រុងប្រយ័ត្នសុវត្ថិភាព និង អនុវត្តទោះបីជាជើងហោះហើរពេញក៏ដោយ»។

Injured Asiana Airlines passengers are taken to Daegu hospital after a door on their plane from Jeju opened mid-air shortly before landing.

មន្ត្រីអាកាសចរណ៍បាននិយាយថា នៅរសៀលថ្ងៃសុក្រ អ្នកដំណើរម្នាក់ហាក់ដូចជាបានបើកទ្វារសង្គ្រោះបន្ទាន់នៃយន្តហោះ Asiana Airlines មុនពេលដែលវាហៀបនឹងចុះចតនៅអាកាសយានដ្ឋាន Daegu ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។

Plane door flies open during Asiana Airlines flight in South Korea | World  News | Sky News

ប៉ូលិស​មូលដ្ឋាន​បាន​និយាយ​ថា បុរសវ័យ ៣០ឆ្នាំម្នាក់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ ដែលបង្កឲ្យអ្នកដំណើរផ្សេងៗទៀតមានការភិតភ័យ និង តក់ស្លុតជាខ្លាំង។

S Korea's Asiana Airlines bans emergency seats after door opens | Aviation  News | Al Jazeera

ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា បុរសម្នាក់នោះបានប្រាប់ថា គាត់មានភាពតានតឹងជាខ្លាំង បន្ទាប់ពីបាត់បង់ការងារថ្មីៗនេះ ហើយគាត់មានអារម្មណ៍ថប់ដង្ហើម ហើយចង់ចុះចេញពីយន្តហោះឲ្យបានលឿន។

Passenger Opens Emergency Door Mid-Air on Asiana Flight, Video Shows Terror

ក្រុមហ៊ុន Asiana Airlines បានឲ្យដឹងថា មនុស្សសរុបចំនួន ២០០នាក់បានស្ថិតនៅលើយន្តហោះ ក្នុងនោះមាន ១៩៤នាក់ គឺជាអ្នកដំណើរ ខណៈមនុស្ស ១២នាក់ បានរងរបួសស្រាលដោយសារខ្យល់បោកបក់ខ្លាំង ហើយ ៩នាក់ក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Daegu ។

Passenger opened the emergency exit door during approach on Asiana Airlines  A321 - Jetline Marvel

យោងតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ជនណាដែលបំពានច្បាប់សន្ដិសុខអាកាសចរណ៍ ដែលរួមមានអ្នកដំណើរនៅក្នុងឧប្បត្តិហេតុ ហើយបានបើកទ្វារយន្ដហោះ ឬ បំផ្លាញឧបករណ៍នានានៅក្នុងយន្ដហោះ អាចត្រូវបានកាត់ទោស ​និង ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ៕

ប្រភព៖ CNN

Share.