សិល្បៈ​អន្តរជាតិ៖ ភាពយន្ត​​ HBO រឿង​ «The Idol» ដំបូង​ឡើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ក្រសែ​ភ្នែក​សាធារណជន​ពិសេស​អ្នក​គាំទ្រ​របស់​ Blackpink ព្រោះ​ជា​រឿង​ដំបូង​ដែល​ Jennie ចូល​រួម​សម្ដែង​ ហើយ​រឿង​នេះ​បាន​បញ្ចាំង​​ជា​លើក​ដំបូង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ក្នុង​ប្រទេស​បារាំង​។ ប៉ុន្តែ​ក្រោយ​បាន​​​បញ្ចាំង​រួច​ ភាពយន្ត​​ដំបូង​របស់​ Jennie មួយ​នេះ បែរ​ជា​រង​នូវ​ការ​រិះគន់​ទៅ​វិញ​។

សូមអាន៖ Jennie Black នឹងសម្ដែងភាពយន្តភាគដំបូងរបស់ខ្លួននៅលើទូរទស្សន៍ HBO !

ភាពយន្ត​ «The Idol» ​សាច់​រឿង​បរិយាយ​ពី​ផ្នែក​ដ៏​ខ្មៅ​កខ្វក់​របស់​វង្វង់​សិល្បៈ​ចម្រៀង​ និង​អ្នក​ផលិត​ ដោយ​រឿង​នេះ​សម្ដែង​ដោយ​ The Weeknd , Lily Rose Depp, Troye Sivan និង​ Jennie Blackpink។ ក្រោយ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ភ្លាម​ រឿង​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សារព័ត៌មាន​ទូទាំង​ពិភពលោក​ ប៉ុន្តែ​ក្ដី​រំពឹង​ដែល​ធ្លាប់​គិត​ថា​នឹង​ទទួល​បាន​ការ​សាទរ​បែរ​ជា​ខុស​ស្រឡះ​ ព្រោះ​ «The Idol» ទទួល​បាន​ពិន្ទុ​ ទាប​ត្រឹម​តែ​ 9% ប៉ុណ្ណោះ​នៅ​ក្នុង​វែបសាយ​ Rotten Tomatoes ដោយ​សារ​តែរង​ការ​រិះគន់​ថា​មាន​បញ្ចូល​ឈុត​ឆាក​ស៊ីអារម្មណ៍​លើ​គ្រែ​ស្ដែង​ៗ​ពេក​ ដែល​អ្នក​ខ្លះ​យល់​ថា​ឈុត​ទាំង​នោះ​ដូច​ជា​​មិន​ចាំ​សម្រាប់​សាច់​រឿង​នោះ​ឡើយ​៕

ប្រភព៖ line.today.com

Share.