បាត់ដំបង÷ នារីក្រមុំម្នាក់ដោយសារតូចិត្តជាមួយឳពុកបង្ខំឲ្យចេញទៅធ្វើការនៅប្រទេសថៃ គិតខ្លីសម្រេចចិត្តចងកស្លាប់នៅលើផ្ទះ បង្កការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមការបញ្ជាក់ពីឪពុកជនរងគ្រោះបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហ៊ិន ស្រីល័ក្ខ អាយុ ១៨ឆ្នាំ ហើយមុនពេលកើតហេតុគាត់បានបង្ខំកូនស្រីឲ្យទៅធ្វើការងារនៅប្រទេសថៃ ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃដែលកំពុងលំបាក ភ្លាមនោះកូនស្រីបានបញ្ចេញអាកប្បកិរិយាហាក់មិនសប្បាយចិត្តឡើយ លុះក្រោយមកជនរងគ្រោះបានទៅសំងំនៅលើផ្ទះបាត់ទៅ។

ក្រោយមកគាត់បានឡើងទៅលើផ្ទះក៏បានប្រទះឃើញកូនស្រីយកខ្សែក្រវ៉ាត់ចងភ្ជាប់ទៅនឹងចង្រឹងបង្អួចផ្ទះស្លាប់បាត់ទៅហើយ៕

អត្ថបទ៖តាតុងសែនជ័យ

Share.