បន្ទាយមានជ័យ៖ ស្ត្រីជនជាតិថៃម្នាក់ចូលបេះបន្លែតាមបន្ទាត់ព្រំដែនសជាន់មីនផ្ទុះបណ្តាលដាច់ជើងម្ខាងហើយកម្លាំងយោធាអភិវឌ្ឍន៍ភ្នំឆ័ត្រចូលទៅជួយកាប់ព្រៃប៉ះមីនផ្ទុះរបួសសុះមុខដែលកើតឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នៅចន្លោះបង្គោលព្រំដែន៣៩ក្នុងភូមិ.ឃុំគោករមៀត ស្រុកថ្មពួក។


លោកវរសេនីយ៍ទោ រឿង សារិត មេបញ្ជាការស្តីទីយោធាការពារព្រំដែនលេខ៥០៣បានប្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ថា៖ មានស្ត្រីជនជាតិថៃម្នាក់ឈ្មោះ សំរិទ្ធ រួយរីន អាយុ៤៦ឆ្នាំរស់នៅភូមិ.ឃុំស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ បានចូលមកបេះបន្លែតាមបន្ទាត់ព្រំដែន(ស) ចន្លោះបង្គោលព្រំដែនលេខ៣៩ចូលមកក្នុងទឹកដីកម្ពុជាប្រមាណជាង២០០ម៉ែត្របានជាន់មីនផ្ទុះបណ្តាលដាច់ជើងខាងឆ្វេងត្រឹមកជើងនិងសុះពេញមុខរបួសធ្ងន់។


លោកបានបញ្ជាក់ថា៖ ក្រោយពេលដែលផ្ទុះមីនតាមបន្ទាត់ព្រំដែនបានដឹងមានអ្នករងគ្រោះកណ្តាលព្រៃទើបកម្លាំងយោធាអភិវឌ្ឍន៍ភ្នំឆ័ត្រកម្ពុជាដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន បានចូលទៅជួយ និងសង្គ្រោះហើយកាប់ព្រៃបានប៉ះមីនផ្ទុះបណ្តាលរបួសពេញផ្ទៃមុខកម្លាំងយោធាអភិវឌ្ឍន៍ភ្នំឆ័ត្រកម្ពុជាម្នាក់ទៀត។


លោកវរសេនីយ៍ទោ រឿង សារិត បានបញ្ជាក់ថា៖ ក្រោយមានអ្នករងគ្រោះដោយសារគ្រាប់មីនចំណុចនៅជំណុចព្រំដែន(ស)ដែលមានស្ត្រីជនជាតិថៃម្នាក់ដាច់ជើងម្ខាងនិងកម្លាំងយោធាអភិវឌ្ឍន៍ភ្នំឆ័ត្រកម្ពុជាម្នាក់របួសមុខពេញមុខត្រូវបានកម្លាំងកងរយលេខ១២០៣ និងកម្លាំងយោធាព្រំដែនលេខ១២រួមជាមួយតម្រួតយោធាខេត្តស្រះកែវ និងកម្លាំងជំនាញដោះមីនបានចូលមកសង្គ្រោះយកចេញពីចំការមីនដឹកទៅកាន់មន្ទីរពេទ្យ៕

អត្ថបទ៖ប៉ោយប៉ែត

Share.