ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល​ប្រព្រឹត្តិទៅចាប់​ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែ​មិថុនា ឆ្នាំ២០២៣ ត្រូវ​បានកំណត់ជាគោលការណ៍នូវប្រទេសកីឡាចំនួន១៣ និង​ប្រភេទ​កីឡា​សម្តែង១ និងមាន ១១ប្រទេសចូលរួម ប្រតិភូកីឡាសរុបចំនួន ២ ៦៩២នាក់។

បញ្ជីសរុបប្រតិភូកីឡាទាំង ១១ប្រទេស ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៖

  • ថៃ មានចំនួន ៦២៩នាក់
  • ឥណ្ឌូនេស៊ី ចំនួន ៥៨០នាក់
  • កម្ពុជា ចំនួន ៣៤៣
  • ម៉ាឡេស៊ី ចំនួន ២៩០នាក់
  • ហ្វីលីពីន ចំនួន ២៧២នាក់
  • វៀរណាម ចំនួន ១៦៤នាក់
  • មីយ៉ាន់ម៉ា ចំនួន ១៣១នាក់
  • សិង្ហបុរី ចំនួន ១៣១នាក់
  • ឡាវ ចំនួន ៨៩នាក់
  • ប្រ៊ុយណេ ចំនួន ៣២នាក់
  • ទីម័រខាងកើត ចំនួន ៣១នាក់

កីឡាទាំង ១៤ប្រភេទកីឡាជនពិការនេះ រួមមាន៖ អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់​ទាត់​៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡាអេឡិចត្រូនិក។

រំលឹកថា កាលពីអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ កម្ពុជាដណ្តើមបានមេដាយមាស ៧គ្រឿង មេដាយ​ប្រាក់១០ និងមេដាយសំរឹទ្ធ ១១គ្រឿង សរុប២៨គ្រឿង និងឈរនៅលេខរៀងទី៧ ក្នុង​តារាង​ចំណាត់​ថ្នាក់​មេដាយ​សរុប ដោយកាល​នោះកម្ពុជាបានបញ្ជូនអត្តពលិកពិការសរុបចំនួន១១៥នាក់៕

Share.