ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ាន ASEAN University Games ដែល​តែងតែ​រៀបចំ​ឡើង​រាល់​២​ឆ្នាំ​ម្តង នោះ​នឹង​​រៀបចំ​ឡើង​លើក​ទី២០ ​នៅ​​ខេត្ត​ Ubon Ratchathani របស់​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០២២ ខាង​មុខ បន្ទាប់​ពី​រំសាយ​ចោល​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០២០ កន្លង​ទៅ​ដោយ​សារ​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩។

តាម​គម្រោង​ការ​ប្រកួត​ The 20th ASEAN University Games 2022 នឹង​ធ្វើ​ឡើង​ចាប់​ពី​​ថ្ងៃ​ទី​២២ ដល់​៣០ ខែ មិថុនា ឆ្នាំ​២០២២ ខាង ដោយ​រំពឹង​ថា​ប្រភេទ​ជា​សមាជិក​អាស៊ាន​ទាំង​១១​ចូលរួម​ (វិស័យ​កីឡា​ទីម័រខាងកើត ជា​សមាជិក​​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ)។

​កីឡា​តំបន់​អាស៊ានASEAN University Games រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៨១ នៅ​ខេត្ត Chiang Mai របស់​ថៃ ដោយ​​ដាក់​៤​ប្រភេទ​កីឡា​ឱ្យ​ប្រកួត​ប្រជែង​នៅ​កាល​នោះ ហើយ​ឆ្នាំ​ចុងក្រោយ​២០១៨ ធ្វើ​ឡើង​​នៅ​​ទីក្រុង Naypyidaw ប្រទេស​មីយ៉ាន់ម៉ា ដោយ​មាន​១៧​ប្រភេទ​កីឡា លើ​២០៣ វិញ្ញាសា។ គ្រា​នោះ​ដែរ​កម្ពុជា ឈ្នះ​មាន​ដាយ​២៧គ្រឿង ក្នុង​នោះ​មេដាយ​​មាស​៥គ្រឿង មេដាយ​ប្រាក់​១០គ្រឿង​និង​មេដាយ​សំរឹទ្ធ ១២គ្រឿង៕

Telegram-Troryorng
Share.