សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ដ បាន​បង្កើត​កម្មវិធី​បើក​ឱ្យ​មហាជន​ចូលរួម​គ្រប់​កម្រិត​នោះ​គឺ Cambodia Athletics Strava Club ដែល​ជា​ការ​​ចូលរួម​រត់​ប្រណាំង​ដោយ​វាយ​តម្លៃ​​និង​ដាក់​ពិន្ទុ​នៅ​លើ​​កម្មវិធី​ទូរសព្ទ​ដៃ (App) ឈ្មោះ​ថា Strava។

នេះ​ជា​សប្ដាហ៍​ទី២ ហើយ​ដែល​សហព័ន្ធ​ប្រកាស​ពី​ម្ចាស់​ជ័យលាភី​ប្រចាំ​សប្ដាហ៍ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី១២ ខែ​កក្កដា ឆ្នាំ​២០២១ ​ហើយ​ជា​លទ្ធផល​អ្នក​រត់​បាន​ឆ្ងាយ​ជាង​គេ​មាន៖
១. លោក Kim Kok 107.9 Km (សប្ដាហ៍​មុន​ឈរ​លេខ១)
២. លោក Lyoon In 89.1 Km
៣. លោក Hiroshi Ake 80 Km

ចំណែក​អ្នក​រត់​បាន​លឿន​ជាង​គេ​មាន៖
១. លោក Khun ល្បឿន 5.02/Km
២. លោក Sotay Sach ល្បឿន 5.10/Km (សប្ដាហ៍​មុន​ឈរ​លេខ១)
៣. លោក Chim Guanghui ល្បឿន 5.13/Km

ខាងក្រោម​ជា​វីដេអូ​ប្រសាសន៍​របស់​ប្រធាន​សហព័ន្ធ​ជុំ​វិញ​កម្មវិធី Cambodia Athletics Strava Club៖

Telegram-Troryorng
Share.