រដ្ឋបាលខណ្ឌឫស្សីកែវ បានសម្រេចផ្អាកផ្សារផ្សារ ងិន អាន (ផ្សារទំនប់) សង្កាត់ទួលសង្គទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកួវីដ-១៩ ក្នុងសហគមន៍។

ចំពោះការផ្អាកផ្សារខាងលើនេះ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានស្នើសុំការយោគយល់អធ្យាស្រ័យ ហើយទទូចឲ្យ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធ ភាពខ្ពស់៕

Share.