នៅ​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០២១​នេះ​ អ្នក​នាង​ ​សួស​ វីហ្សា​ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​បាន​ប្រកាស​ដំណឹងល្អ​ថា​ខ្លួន​បាន​ជា​សះស្បើយ​ពី​ជំងឺ​ COVID-19 ហើយ​ ពេលនេះ​ក្រុម​គ្រូពេទ្យ​អនុញ្ញាតឱ្យ​ចេញ​ទៅ​ផ្ទះ​វិញ​​បាន​ហើយ​គ្រាន់​តែ​បន្ត​ធ្វើ​ចត្តា​ឡីស័ក​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​រហូត​ដល់​ទី​២០​មេសា​ដើម្បី​ធ្វើ​តេស្ត​សំណាក​ជា​លើក​ចុង​ក្រោយ​ឱ្យ​កាន់​តែ​ច្បាស់​ថា​ពិត​ជា​បាន​ជា​សះស្បើយ​១០០​ភាគរយ​។​

​អ្នកនាង​ ​សួស​ វីហ្សា ​ក្រោយ​ពី​បាន​សំរាក​ព្យាបាល​អស់​រយៈ​ពេល​១៧ ​ថ្ងៃ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ផ្ទះ​ហើយ​ជាមួយ​នឹង​ដំណឹង​ដ៏​រីករាយ​នេះ​អ្នក​ម្ដាយ​ថ្មោងថ្មី​រូប​នេះ​ក៏​មិន​ភ្លេច​ឆ្លៀត​ថ្លែង​អំណរ​គុណ​ចំពោះ​មនុស្ស​ល្អ​ៗ​បងប្អូន​មិត្ត​អ្នក​សិល្បៈ​ដែល​តែងតែ​លើក​ទឹក​ចិត្ត​ដល់​រូប​នាង។ អ្នក​នាង​បាន​រៀប​រាប់​ឈ្មោះ​អ្នក​ដែល​នាង​ថ្លែង​អំណរ​និង​ដឹង​គុណ​យ៉ាង​លម្អិត​មាន​ដូច​ជា៖ អគ្គនាយក​ហង្សមាស​ ,កូនស្រី​អគ្គនាយក​​ហង្សមាស​​​​​​​​, បង​ណុប ​បាយ៉ារិទ្ធ​, ​បងស្រី​ ​សុគន្ធ និសា​,​ បងស្រី​ ​កែវចាន់ និមល​,​ហ៊ា តូ ​(​លោក​ ​អ៊ិន ទីតូ​)​ បង​ ​ប៉ ​(អេកូ ​វ៉ាក់សុង​)​, ​បង សាន​ ​សុវណ្ណឌីន​, បងប្រុស លី ស៊ីនហួន ,បង រត្ន័, ប្អូនស្រី វីឌីណែត, បងប្រុស ធែល ថៃ,បងស្រី ពេជ្រ សោភា​និង​ម៉ាក់​អុំ​,បងប្រុស ប៉ែន ចំរ៉ុង,បងប្រុស គួច ខេវិន,បង នីកូ ,មីងរី នៅ​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស​,​បង​ ចន ចន្ទ័​លក្ខិណា​,​និង​ ​បងប្រុស​ ​ហេង ​ឡុង​។​

សូម​រំលឹក​ឡើង​វិញ​ថា​អ្នក​នាង​ សួស វីហ្សា​ ​តារា​ចម្រៀង​ ​ហង្ស មាស​ ​បាន​តេស្ដ​រក​ឃើញ​មាន​វិជ្ជមាន​ កូវីដ​-១៩ នៅ​ក្នុង​ការ​យក​តេស្ត​សំណាក​លើក​ទី ​៣​ កាល​ពី​ថ្ងៃ​ទី ​២២ ​ខែ​មីនា​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​សំរាក​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​៕​​​

Share.