កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មាន AFP បទចម្រៀងល្បី «Gangnam Style» នឹងក្លាយជាបទចម្រៀងត្រូវបានហាមឃាត់មិនឱ្យចាក់នៅតាមទីតាំង Gym នានានៅក្នុងតំបន់ Seoul ខណៈដែលបទចម្រៀង BTS អាចបន្តចាក់បានធម្មតា។
ច្បាប់ថ្មីរឹតបន្តឹងការឆ្លងមេរោគកូរ៉ូណា មានគោលបំណង រឹតបន្តឹងធ្វើយ៉ាងណាដើម្បីបញ្ឈប់ និង កាត់បន្ថយ អ្នកទៅ Gym កុំឱ្យ
ដកដង្ហើមញាប់ពេក និងបែកញើសដាក់គ្នា ដែលជាមូលដ្ឋាននៃការចម្លង ដូច្នេះគ្រប់ទីតាំងហាត់ប្រាណទាំងអស់មិនអាចចាក់បទចម្រៀងមាន ចង្វាក់ Beats ច្រើនជាង១២០ ក្នុងមួយនាទីក្នុងពេលហាត់ប្រាណជាក្រុមដូចជាចង្វាក់ ហ្សាំបា និង ស្ពីននីង។
ច្បាប់នៃការរឹតបន្តឹងបានពង្រឹងទៅលើគំលាតសុវត្ថិភាព ដូចជាការជួបជុំលក្ខណៈតូច និងការកំណត់ម៉ោងហាងបើកលក់ដូរឥវ៉ាន់ឱ្យមានពេលខ្លីជាងមុន។
បទចម្រៀង K-Pop ដែលរួចខ្លួនមិនជាប់ក្នុងបំរាម មានបទចម្រៀងល្បីៗរបស់ BTS ដូចជា Dynamite ដែលមានត្រឹម ១១៤ Beats និង Butter ដែលមាន១១០ Beats ខណៈបទចម្រៀងល្បីរបស់ PSY «Gangnam Style» ដែលមានរហូតដល់ ១៣២ beats នោះបានធ្លាក់ចេញពី Playlist ចាប់ពីថ្ងៃនៃការកំណត់ច្បាប់រឹតបន្តឹងនេះតទៅ។
គួរដឹងដែរថា អត្រាឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកូរ៉េខាងត្បូងមានកម្រិតទាបបើប្រៀបនឹងស្ដង់ដារសកល ដោយមានចំនួនឆ្លងតិចជាង ១០០០ ករណី ក្នុងមួយថ្ងៃ ប៉ុន្តែក៏ស្ថិតនៅក្នុងការរាតត្បាតខ្ពស់ ព្រោះថ្មីៗនេះមានការឆ្លងជាប់ៗគ្នារយៈពេល៣ថ្ងៃ។ មួយវិញទៀតដោយសារអាជ្ញាធរមានការព្រួយបារម្ភព្រោះ វ៉ាក់សាំងមានភាពយឺតយ៉ាវ ដោយសារតែបរាជ័យនៅក្នុងការរកអ្នកផ្គត់ផ្គង់។
យោងតាមសេចក្ដីរាយការណ៍ប្រទេសកូរ៉េកាលពីថ្ងៃអង្គារកន្លងទៅ រកឃើញករណីឆ្លងថ្មី១១០០ ករណីដែលភាគច្រើនស្ថិតនៅក្នុងរដ្ឋធានី និងតំបន់ក្បែរៗ ដែលជាទីតាំងរស់នៅរបស់ប្រជាជនកូរ៉េខាងត្បូងជិតពាក់កណ្ដាលនៃប្រជាជនសរុប។
លោកប្រធានាធិបតី Moon Jae In បានចេញមកសុំទោសចំពោះប្រជាជនកូរ៉េផងដែរចំពោះការរឹតបន្តឹងច្បាប់កាលពីថ្ងៃច័ន្ទកន្លងទៅ៕