សិល្បៈ​អន្តរជាតិ៖ យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​តារា​ចម្រៀង​២​ដួង​របស់​ក្រុម​ Red Velvet គឺ​នាង​ Irene និង Seulgi មិន​អាច​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​ឡុងដុង​បាន​​ដោយ​សារ​បញ្ហា​សំបុត្រ​។

សូម​អាន៖ Jennie និង Irene ដណ្ដើម​គ្នា​ចេញ​លុយ​ ក្រោយ​ពេល​ជួប​គ្នា​​ញ៉ាំ​កាហ្វេ​នៅ​ Los Angeles

​Seulgi គឺជា​អ្នក​គាំទ្រ​​ដ៏​ស្មោះ​ត្រង់​និង​យូរ​អង្វែង​ម្នាក់​របស់​តារា​ចម្រៀង​ Beyonce មុននឹង​មាន​បញ្ហា​ខាង​លើ​កើតឡើង​ស្រីស្អាត​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​អាច​រក​សំបុត្រ​ទស្សនា​ Concert នៅ​ Tottenham Hotspur Stadium ​នៅ​លើ​បណ្ដាញ​សង្គម។

យ៉ាង​ណា​មិញ​នៅពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ម​ក​ដល់​​ទីក្រុង​ឡុងដ៍​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​សង្កេត​ឃើញ​ភាព​តាន​តឹង​​នៅ​លើ​មុខ​របស់​ Irene និង​ Seulgi នៅ​ខាង​ក្រៅ​ស្ដាត​ប្រគំ​តន្ត្រី​ ហើយ​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​សំបុត្រ​របស់​អ្នក​ទាំង​ពីរ​។

​អ្នក​គាំទ្រ​ម្នាក់​បាន​បង្ហាញ​​ក្ដី​បារម្ភ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម Twitter ដោយ​លើក​ពី​ករណី​សមាជិក​ Red Velvet ទាំង​ពីរ​គឺ​ Irene និង​ Seulgi ជួប​បញ្ហា​ពិបាក​ក្នុង​ការ​ចូល​ទៅ​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​ Beyonce ដោយ​អ្នក​គាំទ្រ​​រូប​នោះ​បាន​​បន្ត​ទៀត​​ថា​ ខ្លួន​សង្កេត​ឃើញ​ថា​​ស្ថានការណ៍​ពេល​នោះ​​​​តឹងតែង​ខ្លាំង​ ជា​ពិសេស​​ការ​ប្រគំ​តន្ត្រី​បាន​ចាប់​ផ្ដើម ហើយ​សមាជិក​ទាំង​ពីរ​នោះ​ដូច​ជា​ចូល​ច្រឡំ​ច្រក​។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​សម្ដែង​​ក្ដី​សង្ឃឹម​ថា​តារា​ K-Pop ទាំង​ពីរ​ដួង​អាច​ចូល​ទស្សនា​ការ​ប្រគំតន្ត្រី​នេះ​។

ប៉ុន្តែ​​ក្រោយ​មក​ហ្វេន​បាន​ចេញ​មកបញ្ជាក់​ថា​សមាជិក​ Red Velvet ប្រហែល​ជា​មិន​បាន​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​នោះ​ឡើយ​។ ជា​ច្រើន​ម៉ោង​ក្រោយ​ហេតុការណ៍​​មិន​គួរ​ឱ្យ​កើត​ឡើង​នេះ​សាមី​ខ្លួន​ Seulgi បាន​ចែក​រំលែក​សាច់​រឿង​លម្អិត​ ដោយ​នាង​បាន​ពន្យល់​ថា​ ថ្វី​ត្បិត​តែ​ពួក​នាង​អាច​ស្កេន​សំបុត្រ​ចូល​ទស្សនា​បាន​ដោយ​ជោគជ័យ​ ប៉ុន្តែ​ពួក​នាង​មាន​បញ្ហា​ដោយ​សារ​តែ​បុគ្គលិក​របស់​ផលិតកម្ម​ដែល​តាម​មក​មើល​ការ​ខុស​ត្រូវ​ពួក​នាង​។ ដោយ​សារ​តែ​ចង់​ឱ្យ​ក្រុម​ការងារ​ផលិតកម្ម​បាន​បំពេញ​ការងារ​របស់​ខ្លួន​ Irene និង​ Seulgi បាន​ទៅ​កាន់​កន្លែង​លក់​សំបុត្រ​។ ពួក​នាង​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ស្ដាតម្ដង​ទៀត​ ប៉ុន្តែ​សន្ដិសុខ​បាន​បដិសេធ​ឱ្យ​ពួក​នាង​ចូល​ដោយសារ​តែ​ពួក​គេ​ប្រាប់​ថា​សំបុត្រ​ពួក​នាង​បាន​ស្កេន​ចូលរួច​បាត់​ហើយ​។

​ក្រុម​អ្នក​គាំទ្រ​ Red Velvet ដែល​មាន​ឈ្មោះ​ថា​ ReVeluvs ពិបាក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ហេតុការណ៍​ខាង​លើ​ ពួក​គេ​បាន​បង្ហាញ​​ចិត្ត​អាណិត​ចំពោះ​អាយដល​របស់​ខ្លួន ហើយ​សង្ឃឹម​ថា​នៅ​ពេល​ក្រោយ​ Irene និង​ Seulgi ​នឹង​អាច​ទទួល​បាន​បទ​ពិសោធន៍​ល្អ​សម្រាប់​ការ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​ដោយ​គ្មាន​បញ្ហា​អាក្រក់​កើត​ឡើង​៕

ប្រភព៖ republicworld

Share.