សារព័ត៌មាន​ត្រយង នឹង​ផ្សាយ​ចេញ​ដំណឹង​ល្អៗ​​ជា​ច្រើន​​ក្នុង​កម្មវិធី​«ត្រយង Top News» នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ដែល​ចាប់​ផ្សាយ​ពី​ម៉ោង​៨ដល់៩​ព្រឹក ដែល​មាន​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក យូធូ និង​លើ​គេហទំព័រ​របស់​សារព័ត៌មាន​ត្រយង www.troryorng.com។

ខាង​ក្រោម​ជា​មាតិការ​សំខាន់ៗ​នៅ​ក្នុង​កម្មវិធី​​«ត្រយង Top News»៖
-បច្ចុប្បន្នភាពនៃជំងឺកូវីដនៅកម្ពុជា!
-ទំនិញនិងអាល់កុលក្លែងក្លាយ៤៥០លីត្រ ត្រូវបានដុតបំផ្លាញចោល
-សមត្ថកិច្ចនាំពលរដ្ឋខ្មែរ ០៨នាក់ពិនិត្យសុខភាពនិង​ធ្វើចត្តាឡីស័ក​ក្រោយ​ពេល​វិលត្រឡប់​ពីប្រទេស​ថៃតាមច្រករបៀងស្រុកសំពៅលូន!
-មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគពីសប្បុរសជន បានជិត៥០,០០០លានរៀល និងជាង​៤.៧​លានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ
-មន្ត្រីចម្រុះឆ្មក់បង្ក្រាបគ្រឿងក្នុងជ្រូកល្មើសច្បាប់ប្រមាណ10តោន នាំចូលពីប្រទេស​ថៃ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិប៉ោយប៉ែត!
-រថយន្តកែច្នៃក្រឡាប់បង្កឱ្យស្លាប់បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៧នាក់នៅ ខេត្តស្ទឹងត្រែង
-រថយន្តបុកដាច់រ៉ឺម៉កជា២ ធ្លាក់ចូលប្រឡាយ សំណាងល្អម្ចាស់រួចផុតពីគ្រោះថ្នាក់ដល់ ជីវិត!
-ឃាត់ខ្លួនជនសង្ស័យរក្សាទុកគ្រឿងញៀន២នាក់ និងដកហូតកាំភ្លើងច្នៃ ១ដើមនៅស្រុក មោងឫស្សី!
-សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យសង្ឃក្លែងក្លាយជិត២០នាក់ ពេល គ្រងស្បង់ជីវរក្លែងជា ព្រះសង្ឃ​បិណ្ឌបាត្រនិងរៃអង្គាសប្រាក់!
-ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបង សង្ស័យ​ស្រវឹង​ស្រា​លង់​ស្លាប់!
-ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មិត្តភាព ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​គាស់​ផ្ទះយកសម្ភារៈ
-ក្រសួងធនធានទឹកប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូតគ្រោះធម្មជាតិ

Telegram-Troryorng
Share.