មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ទេ​ថា​ តារា​សម្ដែង​ Lee Yoon Hee ប៊ិះនឹង​ក្លាយ​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​ចម្រៀង​ Girls’ Generation ប៉ុន្តែ​ទោះ​ជា​មិន​បាន​ចេញ​មក​ប្រឡូក​ក្នុង​សិល្បៈ​រួម​គ្នា​ក្នុង​ឋានៈ​ជាមិត្ត​រួម​ក្រុម​ តែ​តារា​សម្ដែង​រូប​នេះ​និង​សមា​ជិក​ក្រុម​ SNSD (Girls’Generation) នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​យ៉ាង​យូរ​អង្វែង​ តួ​យ៉ាង​ដូច​ជា​ថ្មី​ៗ​នេះ​ Lee Yoon Hee បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ YouTube របស់​ Yuri ព្រម​ទាំង​ជជែក​គ្នា​ពី​រឿង​រ៉ាវ​អតីតកាល​។

​នៅ​ក្នុង​កម្មវិធី​ «Yuri’s Winning Recipe Season 2» ​នៅ​លើ​ឆាណែល​ Yurihan TV ដែល​ជា​ Channel YouTube របស់​ Kwon Yuri សមាជិក SNSD ដោយ​ផ្ទាល់​នោះ​ បាន​បង្ហោះ​ឃ្លីបវីដេអូ​មួយ​ដោយ​ប្រើ​ឈ្មោះ​ថា​ «សមាជិក​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ Girls’ Generation» ដោយ​ក្នុង​វីដេអូ​នោះ​មាន​បង្ហាញ​វត្តមាន​ភ្ញៀវ​កិត្តិយស​ពិសេស​គឺ Lee Yoon Hee ដោយ​ក្នុង​នោះ​អ្នក​ទាំងពីរ​បាន​​រំលឹក​ដល់​រឿង​រ៉ាវ​កាល​ពី​ក្មេង​ៗ​ ខណៈ​នៅ​ហ្វឹកហាត់​រួម​គ្នា​ ព្រោះ​ទាំង​និយាយ​ពី​សំនួរ​ដែល​មាន​មនុស្ស​ជា​ច្រើន​សង្ស័យ​ថា​ហេតុ​អី​បាន​ជា​ Lee Yoon Hee ដែល​ធ្លាប់​បាន​ហ្វឹកហាត់​ក្នុង​ក្រុម​ជាមួយ​គ្នា​ បែរ​ជា​របូត​ចេញ​ពីក្រុម​ Girls’Generation?

ខណៈ​ធ្វើ​អាហារ​បណ្ដើរ​ជជែក​គ្នា​បណ្ដើរ​នោះ​ Lee Yoon Hee បាន​បង្ហើ​ប​ឱ្យ​ដឹង​ថា​ការ​ដែល​កញ្ញា​ និង Yuri ស្និតស្នាល​គ្នា​ ព្រោះ​ជួប​គ្នា​តាំង​​ពី​នៅ​ជា​ក្មេង​ហ្វឹក​ហាត់​ក្រោម​ដំបូល SM Entertainment ថែម​ទាំង​ធ្លាប់​​ចេញ​ទៅ​ជប៉ុន​ជាមួយ​នឹង​ Soo Young នៅ​ប្រទេស​ជប៉ុន​ដើម្បី​ Audition ផង​ ធ្វើ​ឱ្យ​ការ​ចងចាំ​អស់​ទាំង​នោះ​ធ្វើ​ឱ្យ Lee Yoon Hee មាន​អារម្មណ៍​ថា​ខ្លួន​ប្រៀប​ដូច​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​ ជា​មិត្ត​ភក្ដិ​កាល​ពី​ក្មេង​ ហើយ​មាន​ក្ដី​សុខ​រួម​គ្នា​​។

ចំណែក​ហេតុផល​ដែល​ Lee Yoon Hee មិន​បាន​ចូលរួម​ក្នុង​ក្រុម​ SNSD ពេល​ចេញ​អាល់ប៊ុម​ចម្រៀង​នោះ​ Yuri បាន​ឱ្យ​ដឹង​ថា​៖

«បង​ស្អាតជាង​គេ​តែ​ម្នាក់​ឯង​ពេល​ ខ្ញុំ​សូម​និយាយ​ថា​មាន​ការ​និយាយ​តៗ​គ្នា​​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ គាត់​ស្អាត​ខ្លាំង​លេចធ្លោ​ជាង​បណ្ដា​សមាជិក​ផ្សេងៗ​ដែល​ស្អាត​ដែរ​ តែ​មិន​ស្អាត​ដល់​គាត់​ ហើយ​មាន​តែ​មនុស្ស​និយាយ​ថា​គាត់​នឹង​ទាញ​ការ​ចាប់​អារម្មណ៍​ទាំង​អស់​នៅ​ក្នុង​ក្រុម​» Yuri បាន​បន្ថែម​ទៀត​ថា​ «បើ​សិន​ជា​បង​ចូល​ក្នុង​ក្រុម​ បង​ច្បាស់​ជា​បាន​ធ្វើ​មេ​ក្រុម​» នៅ​ពេល​បាន​ឮ​ដូច្នេះ​ Lee Yoon Hee បាន​ឆ្លើយ​តប​បែប​លេច​សើច​វិញ​ថា​ «បើ​ខ្ញុំ​បាន​ធ្វើ​ជា​មេក្រុម​ ពួក​យើង​អាច​នឹង​មិន​ជិត​ស្និទ្ធិ​នឹង​គ្នា​ក៏​ថា​បាន​» បន្ទាប់​មក​កញ្ញា​បាន​អធិប្បាយ​ថា​ «កញ្ញា​ចូលចិត្ត​សមាជិក​ទាំង​អស់​ តែ​បើ​សិន​ខ្ញុំ​បាន​ចូល​ជាចំណែក​​មួយ​ក្ន​ុង​ក្រុម​ ក្រុម​អាច​នឹង​មិន​ជោគជ័យ​ក៏​ថា​បាន​ដែរ​» Yuri បាន​ប្រកែក​ភ្លាម​ថា​ «បង​ដាក់ខ្លួន​ពេក​រហូត​​ធ្វើ​ឱ្យ​ខ្ញុំ​មួម៉ៅ​ហើយ​»។

នៅ​ក្នុង​នោះ​ Lee Yoon Hee ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ដោយ​និ្ស័យ​ពី​កំណើត​របស់​ខ្លួន​អាច​នឹង​មិន​សម​ជា​តារា​ចម្រៀង​ជា​ក្រុម​ ព្រោះ​ថា​ «តាម​និស្ស័យ​របស់​ខ្ញុំ​ ខ្ញុំ​​គិត​ថា​ខ្ញុំ​មិន​អាច​ប្រើ​ជីវិត​ជា​ក្រុម​បាន​នោះ​ទេ​» ការ​លើក​ឡើង​​នេះ​ បាន​ធ្វើ​ឱ្យ​ Yuri យល់​ស្រប​ដោយ​កញ្ញា​និយាយ​ថា​ «ខ្ញុំ​ក៏​គិត​បែប​នេះ​ដូច​គ្នា​ដែរ​ បងស្រី​ជា​មនុស្ស​ដែល​ពូកែ​ជាង​អ្វី​ដែល​គេ​គ្រប់​គ្នា​នឹក​ដល់​ ហើយ​មាន​ការ​ប្រើ​ប្រាស់​ជីវិត​និង​ការ​ជា​អត្តនោម័ត​ខ្លាំង​ លក្ខណៈ​អស់​ទាំង​នោះ​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់​»

ទោះមិន​បាន​ចូលរួម​ជា​​សមាជិក​ក្រុម​ Girls’Generation តែបច្ចុប្បន្ន​ Lee Yoon Hee គឺ​ជា​តារា​សម្ដែង​ដែល​មាន​សមិទ្ធិផល​​សម្ដែង​ជា​ច្រើន​ដូច​ជា​ East of Eden (MBC ២០០៨), Paradise Ranch (SBS ២០១១), Ghost (SBS ២០១២), Gu Family Book (MBC ២០១៣), Miss Korea (MBC ២០១៣-២០១៤), Hwajung (MBC ២០១៥), Reunited Worlds (SBS ២០១៧), The Package (JTBC ២០១៧) និង​សមិទ្ធិផល​ថ្មី​ៗ​ចុង​ក្រោយ​ The Game: Towards Zero f(MBC ២០២០) ​និង​រឿង​ខ្លី​ SF8: Manxin (MBC ២០២០)។

ក្រោយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់​ SM Entertainment អស់​រយៈ​ពេល​ជាង​ ១៩ឆ្នាំ​ Lee Yoon Hee បាន​សម្រេ​ច​ចិត្ត​មិន​បន្ត​កុង​ត្រា​ជាមួយ​នឹង​ផលិតកម្ម​យក្ស​មួយ​នេះ​ទេ​ ហើយ​កាល​ពី​ចុង​ឆ្នាំ​មុន​ Lee Yoon Hee បាន​សម្រេច​ចិត្ត​ចូលរួម​ជា​សមាជិក​ក្រោម​ការ​គ្រប់គ្រង​ Vast Entertainment ដែល​ជា​ផលិត​កម្ម​តែមួយ​ជាមួយ​នឹង​ Hyun Bin។

ទស្សន​ាកម្មវិធី​ Yuri’s Winning Recipe Season 2 ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.