កញ្ញា សាន កុសុមៈ ​ម្ចាស់​មកុដ​នៃ​​កម្មវិធី​ប្រកួត​​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ​ ២០២១ ហើយ​ក៏​ជា​តួអង្គ​​​​តំណាង​ទេព​ធីតា​​​នៃ​​​បុត្រី​​ទី៤ កបិល​មហាព្រហ្ម មាន​​ព្រះនាមថា «មណ្ឌាទេវី» ដែល​បាន​យាង​ចុះ​មក​គ្រប់គ្រង​ជម្ពូ​ទ្វីប ក្នុង​​​ឆ្នាំ​ឆ្លូវ ឆ្នាំ ២០២១ បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ តាមរយៈ​ការ​​ក្ដោប​បាន​តួ​អង្គ​ធំ​ក្នុង​រឿង​ភាគ​បុរាណ​របស់​ស្ថានីយ​ទូរទស្សន៍​ CTN ។

រូបភាពពីហ្វេសប៊ុកផេក CTN

យោង​តាម​ការ​រៀបរាប់​ផ្ទាល់​ពី​កញ្ញា​ សាន កុសុមៈ​ ​នៅ​ក្នុង​ឃ្លីប​វីដេអូ​ខ្លី​មួយ​ កញ្ញា​ បាន​ឱ្យ​ដឹង​ថា​នៅ​ក្នុង​រឿង​នោះ​ កញ្ញា​ ដើរ​តួអង្គ​ ឈ្មោះ​ អប្សរ ដែល​រឿង​នេះ​គឺជា​រឿង​បុរាណ​បរិយាយ​ពី​ជ្រុង​មួយ​នៃ​សម័យ​លង្វែង​ ជា​ពិសេស​​កញ្ញា​បាន​បញ្ជាក់​ដែរថា​នៅ​ក្នុង​រឿង​នេះ​ ​​ទស្សនិកជន​នឹង​បាន​ឃើញ​ទិដ្ឋភាព​ស្អាត​ៗ និង​ ប្លែក​ៗជា​ច្រើន​ផង​ដែរ។​

រូបភាពពីហ្វេសប៊ុកផេក CTN

គួរ​ដឹងដែរថ​ា ម្ចាស់​ជយលាភី​ធីតា​សង្ក្រាន្ត​ឆ្នាំ​២០២១ កញ្ញា​ សាន កុសុមៈ​ ក៏​ក្ដោប​បាន​តំណែង​តួ​ឯករឿង​ភាគ​បុរាណ​ ​មួយ​រឿង​ទៀត​ដែរ​នៅ​ស្ថានីយ​ទូរទស្សន៍​ CTN គឺ​រឿង​ «ដើម​រលួស​មាស​»។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ទៀត​នោះ​ ក្នុង​រឿង​នេះ​ក៏​មាន​
តួ​អង្គ​ព្រះ​នាង​ម្ចាស់​តូច នរោត្តម​ ជេនណា ទ្រង់​ចូលរួម​សម្ដែង​ផង​ដែរ​។

រឿង​ភាគ​បុរាណ​ «នគរ​មាស​» នឹង​មាន​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​ ព្រហស្បតិ៍ វេលាម៉ោង​ ៧ យប់​៕

Telegram-Troryorng

Share.