សិល្បៈ​ជាតិ​៖​ មហាជន​គ្រប់​រូប​បាន​ដឹង​ហើយ​ថា​ ថ្ងៃ​ទី​ ១៨​ មិថុនា​ នេះ​គឺ​ចំ​ថ្ងៃ​ទិវា​លោក​ឪពុក​ ហើយ​អ្នក​លេង​បណ្ដាញ​សង្គម​គ្រប់​គ្នា​ក៏​បាន​បង្ហោះសារ​ និង​រូបភាព​ជូន​ពរ​ដល់​លោក​ឪពុក​។​ ក្នុង​នោះ ​គេ​ស្រាប់​តែ​ឃើញ​កូន​ស្រី​របស់​លោក​ សាពូន​ មីដាដា​ ​ពោល​ពាក្យ​សុំទោស​ម្ដាយ​ដែលខ្លួន​រំលឹក​ពី​ឪពុក​។

យុវតី​ សាពូន​ តារាពិមាន​ បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ពិសេស​នោះ​ថា​ ៖ «សុំទោស​អ្នកម៉ាក់​ដែល​រម្លឹក​ពី​ពុក​ តែ​ពុក​នៅ​តែ​ជា​ពុក​របស់​កូន​ដដែល​។ អបអរ​ទិវា​លោក​ឪពុក​ ១៨​ មិថុនា​»​។

ក្រោយ​បង្ហោះ​សារ​នេះ​ មាន​មហាជន​ជា​ច្រើន​នាក់​បាន​និយាយ​លើក​ទឹកចិត្ត​ដល់​កូនស្រី​លោក សាពូន មីដាដា រូប​នេះ​​ដោយ​ប្រាប់​នាង​ថា​ ការ​ដឹង​គុណ​ឪពុក​ម្ដាយ​ គឺ​ជា​ទង្វើ​ល្អ​ប្រពៃ​របស់​កូន​កតញ្ញូ​ នោះ​កូន​​នឹង​មាន​អនាគត​ល្អ​ មិន​ស្រយុត​នោះ​ទេ​។​

សូម​ជម្រាប​ថា​ «Father​ Days​» ឬ ​« ទិវា​លោក​ឪពុក​» ត្រូវ​បាន​ស្រី​ Sonora​ Dodd​ ជា​អ្នក​បង្កើត​ឡើង​ ដោយ​នាង​បាន​យក​ថ្ងៃ​ ១៨​ មិថុនា​ រំលឹក​ដល់​ដល់​ឪពុក​របស់​ខ្លួន​ដែល​ជា​បុរស​ពោះម៉ាយ និង​ជា​អតីត​យុទ្ធជន​ក្នុង​សង្គ្រាម​ស៊ីវិល​ គឺ​លោក William​ Smart​។ មែន​ទែន​ទៅ​ ទិវា​នេះ​គឺ​មិនមែន​ជា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​នោះ​ទេ​ តែ​យ៉ាង​ណា​មិញ​ គ្រប់គ្នា​ប្រើប្រាស់​ថ្ងៃ​នេះ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែលបាន​ធ្វើទិវា​នេះ​ឡើង​ ដូចជា​សហរដ្ឋអាមេរិក​ និង​ប្រទេស​នៅ​តំបន់​អឺរុប​ ដែល​ពួក​គេ​បាន​យក​ថ្ងៃ​អាទិត្យ​ នៃ​សប្ដាហ៍​ទី​ ៣​ ក្នុង​ខែ​មិថុនា​ ដើម្បី​ប្រារព្ធ​ជារៀងរាល់ឆ្នាំ។

Share.