បន្ទាប់ពីមានអគារកប់ពពកខ្ពស់ជាងគេ និង ផ្សារទំនើបលក់របស់ប្រ៊េនៗធំជាងគេក្នុងពិភពលោក ពេលនេះទីក្រុងឌូបៃបានបើកដំណើរការកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយកន្លែងទៀតគឺ កន្លែងអាងទឹកដ៏ជ្រៅបំផុតក្នុងពិភពលោក។

អាងទឹកដ៏ជ្រៅនេះមានជម្រៅរហូតដល់ ៦០ម៉ែត្រឯណោះ ដោយបានផ្ទុកទឹក ១៤លានលីត្រ ស្មើនឹង អាងហែលទឹកអូឡាំពិក ៦ដង ជាមួយស៊ីតុណ្ហភាព ៣០អង្សាសេ។ នៅក្នុងអាងក្រោមទឹកនេះមានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៥៦គ្រឿងដើម្បីថតសកម្មភាព និង ធានាសុវត្ថិភាពដល់អ្នកមុជទឹកក្នុងអាងទឹកនេះគ្រប់ជ្រុងទាំងអស់ រួមជាមួយនឹងកន្លែងសម្រាប់ឲ្យភ្ញៀវទេសចរណ៍កម្សាន្តជាច្រើនបែបផងដែរ។

គួរជម្រាបថា ជម្រៅអាងទឹកនេះ គឺបានបំបែកកំណត់ត្រាអាងទឹកជ្រៅជាងគេបំផុតរបស់ប្រទេសប៉ូឡូញដែលមានជម្រៅ ៤៥ម៉ែត្រ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.