ព្រឹត្តិការណ៍​កីឡា​​សាកល​វិទ្យាល័យ​តំបន់​អាស៊ាន ASEAN University Games ទី២០ ​នៅ​​ខេត្ត​ Ubon Ratchathani របស់​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០២២ ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​ប្រកួត ដោយ​សារ​​ជាន់​គ្នា​នឹង​​ព្រឹត្តិការណ៍​កីឡា​​សាកលវិទ្យាល័យ​ពិភពលោក 2021 FISU World University Games នៅ​កូរ៉េខាងត្បូង

ការ​ប្រកួត​កីឡា 2021 FISU World University Games នឹង​ធ្វើ​ឡើង​នៅ​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ដល់​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០២២ ខណៈ​ដំបូង​ឡើយ​ប្រកួត​ The 20th ASEAN University Games 2022 នឹង​ធ្វើ​ឡើង​ចាប់​ពី​​ថ្ងៃ​ទី​២២ ដល់​៣០ ខែ មិថុនា ឆ្នាំ​២០២២។ ប៉ុន្តែ​ពេល​នេះ​ក្រុមប្រឹក្សា​​កីឡា​សាកលវិទ្យាល័យ​អាស៊ាន បាន​ប្រជុំ​គ្នា​ផ្លាស់ប្តូរ​កាល​បរិច្ឆេទ​វិញ ដោយ​នឹង​រៀបចំ​ចន្លោះ​ថ្ងៃ​ទី​២២ ដល់​៣០ ខែ​មិថុនា ឆ្នាំ​២០២២ វិញ។

ព្រឹត្តិការណ៍​កីឡា ASEAN University Games រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៨១ នៅ​ខេត្ត Chiang Mai របស់​ថៃ ដោយ​កាល​ណោះ​មាន​​៤​ប្រភេទ​កីឡា​​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​២០២០ ការ​ប្រកួត​ត្រូវ​បាន​រំសាយ​ដោយ​សារ​តែ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ខណៈ​កាល​ពី​​ឆ្នាំ ២០១៨ ការ​ប្រកួត​ធ្វើ​ឡើង​​នៅ​​ទីក្រុង Naypyidaw ប្រទេស​មីយ៉ាន់ម៉ា ដោយ​មាន​១៧​ប្រភេទ​កីឡា លើ​២០៣ វិញ្ញាសា។ គ្រា​នោះ​ដែរ​កម្ពុជា ឈ្នះ​មាន​ដាយ​២៧គ្រឿង ក្នុង​នោះ​មេដាយ​​មាស​៥គ្រឿង មេដាយ​ប្រាក់​១០គ្រឿង​និង​មេដាយ​សំរឹទ្ធ ១២គ្រឿង៕

Telegram-Troryorng
Share.