សិល្បៈ​ជាតិ​៖ ​ភីណាត់​ បេក្ខជន​ Top1 នៃ​កម្មវិធី​ Road 2th Star ​ក្នុង​សប្ដាហ៍​ទី​៨​ ​នៃ​វិញ្ញាសា​​រាំ​​គឺជា​បេក្ខជន​មួយ​រូប​ដែល​​អ្នក​តាម​ដាន​កម្មវិធី​​ប្រកួត​​​ផ្ដោត​​​ការ​​​ចាប់​អារម្មណ៍​​​​។ បេក្ខជន​រូប​នេះ​​មាន​ប្រវត្តិ​និង​​​បទ​ពិសោធន៍​​ក្នុង​វិស័យ​ដើរ​ម៉ូដ​​​​យ៉ាង​ជោគជាំ​​ ​ព្រោះ​លោក​មាន​តួ​នាទី​ជា​គ្រូ​ដើរ​ម៉ូដ​មួយ​រូប​នៅ​ក្នុង​សាលា​បង្ហាត់​ដើរ​ម៉ូដ Queen Victoria ​របស់​​​អ្នក​ជំនាញ​ច្នៃ​ម៉ូដ​ ​និង​ជា​គ្រូ​បង្វឹក​ដើរ​ម៉ូដ​ អូលីវ៉ា គង់​។​​

កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​​ដើម្បី​មាន​ឱកាស​ក្លាយ​ជា​តារា​អាជីព​ Road 2th Star បាន​ឈាន​មក​ដល់​សប្ដាហ៍​ទី​១១​ហើយ​ ដោយ​ក្នុង​សប្ដាហ៍​នេះ​បេក្ខជន​នីមួយ​ៗ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​លើ​វិញ្ញាសា​ថត​​ស្ពត​ពាណិជ្ជកម្ម​។ ​គេ​សង្កេត​ឃើញ​ថា​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​បេក្ខជន​នីមួយ​ៗ​បាន​ព្យាយាម​​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ក្លាយ​ជា​ Top1 នៃ​កម្មវិធី​។

យ៉ាង​ណា​មិញ​​នៅ​ក្នុង​សប្ដាហ៍​ទី​៨ នៃ​វិញ្ញាសា​រាំ​ ​យុវជន​ ​ភីណាត់​ បាន​ក្លាយ​ជា​បេក្ខជន​ Top 1 ​​ទទួល​បាន​ផ្កាយ​យក​ឈ្នះ​បេក្ខជន​ផ្សេងៗ​ទៀត​នៃ​កម្មវិធី​ប្រកួត​ខាង​លើ​​។ មុន​នឹង​ឈ្នះ​ផ្កាយ Top1 ​ពី​កម្មវិធី​ ភីណាត់​ ក៏​ជា​បេក្ខជន​ Top2 នៅ​ក្នុង​វិញ្ញាសា​ច្រៀង​ផង​ដែរ​។

បើ​​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ អូលីវ៉ា គង់​ដែល​ជា​ស្ថាបនិក​ Cambodia Queen of the Catwalk ​តាម​រយៈ​សារ​អេឡិចត្រូនិក​ បាន​ទម្លាយ​ឱ្យ​អ្នក​ព័ត៌មាន​ត្រយង​ដឹង​ថា​ ភីណាត់​ គឺ​ជា​មនុស្ស​ម្នាក់​មាន​ភាព​ឧស្សាហ៍​ព្យាយាម​ហើយ​ក៏​ជា​បុគ្គលិក​ម្នាក់​ដែល​​មាន​ភាព​ម៉ត់ចត់​និង​ច្បាស់លាស់​នៅ​ក្នុង​ការ​បំពេញ​​ការងារ​ផង​ដែរ​។ ជា​ពិសេស​លោក​​គឺ​គ្រូ​បង្វឹក​ដែល​មាន​ភាព​ម៉ត់ចត់​នៅ​ក្នុង​ការ​បង្ហាត់​បង្រៀន​កូន​សិស្ស​ ដូច្នេះ​រាល់​សិស្ស​ដែល​បង្វឹក​ដោយ​ភីណាត់​ រមែង​មាន​ភាព​លេចធ្លោ​និង​ដើរ​បាន​យ៉ាង​ល្អ​ ​មិន​សូវ​មាន​បញ្ហា​​ធ្វើ​ឱ្យ​លោក​មាន​ការ​ព្រួយ​បារម្ភ​នោះ​ឡើយ​។

នៅ​ក្នុង​សប្ដាហ៍​ទី​១១​នេះ​ ​បេក្ខជន​ទាំង​៩​រូប​នៃ​កម្មវិធី​ Road 2th Star នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​លើ​វិញ្ញាសា​ថត​ស្ពត​ពាណិជ្ជកម្មជាមួយ ហ្គេតប៊ី រ៉ូលអន ការពារលើស៧២ម៉ោង! តើ​បេក្ខជន​រូប​ណា​នឹង​ក្លាយ​ជា​បេក្ខជន​ Top1 ទទួល​បាន​​ផ្កាយ​ពី​កម្មវិធី​?

Share.