​ទោះ​ជា​រឿង​ហេតុ​បាន​កន្លង​ហួស​រយៈ​ពេល​១៦​ឆ្នាំ​ហើយ​ក្ដី​ ប៉ុន្តែ​​ពាក្យ​ចចាមអារ៉ាម​ស្នេហ៍​រវាង​ Yoon Eun Hye និង Kim Jong Kook នៅ​តែ​បន្ត​លេច​ឮ​ឡើង​ដដែល​។ មនុស្ស​ជា​ច្រើន​សង្ស័យ​ថា​តើ​អ្នក​ទាំងពីរ​ធ្លាប់​លួច​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ពី​មុន​ដែរ​ឬ​អត់​?​ ថ្មីៗ​នេះ​តារា​សម្ដែង​ឯក​ពី​ភាព​យន្ត​កូរ៉េ​ល្បីៗ​ Yoon Eun Hye បាន​ធ្វើ​ឱ្យ​អ្នក​នគាំទ្រ​ និង​មហាជន​ កាន់​តែ​សង្ស័យ​ តាម​រយៈ​មួយ​​ប្រយោគ​របស់​កញ្ញា។​​​​

ក្នុង​ឋានៈ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ «Knowing Brothers» ដែល​ផ្សាយ​ចេញ​នៅ​ថ្ងៃ​ទី​ ១៧ ខែ កក្កដា​ ឆ្នាំ​២០២១​ Yoon Eung Hye ​ត្រូវ​បាន​ពិធី​ករ​សាកសួរ​ច្រើន​ទៅ​លើ​រឿងរ៉ាវ​ស្នេហា​រវាង​កញ្ញា​និង​តារា​សាច់​ដុំ​មាឌ​គីងកុង​ Kim Jong Kook។ តួ​ឯក​ស្រី​ពី​ភាព​យន្ត​ «នឹក​ណាស់​នួន​ល្អង»​ ដែល​ធ្លាប់​ចាក់​បញ្ចាំង​លើ​ស្ថានីយ​ទូរទស្សន៍ ​មិន​បាន​​បដិសេធ​ចោល​សំនួរ​តែ​ក៏​មិន​បាន​ពន្យល់​បែប​ចំៗ​ដែរ​ តារា​ស្រី​រូប​នេះ​គ្រាន់​តែ​ពន្យល់​ថា​​ កាល​ណោះ​អ្នក​គ្នា​សួរ​កញ្ញា​ថា​ តើ​កញ្ញា​ពិត​ជា​ទាក់ទង​ជាមួយ​នឹង​ Kim Jong Kook ដែរ​ទេ​ សូម្បី​ឪពុក​ម្ដាយ​កញ្ញា​ក៏​ឆ្ងល់​ពី​រឿង​នេះ​ដែរ​។ បន្ថែម​លើស​ពី​នោះ​ប៉ា​ម៉ាក់​របស់​កញ្ញា​ថែម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​យើង​ទាក់ទង​គ្នា​ថែម​ទៀត​ផង​។​

១៦​ ឆ្នាំ​មុន​ Kim Jong Kook និង​ Yoon Eun Hye ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី​ «Show X-Man» ជា​សមាជិក​រួម​ក្រុម​ ហើយ​នៅ​ក្នុង​ពេល​នោះ​ដែរ​ក្រុម​ម្ខាង​ទៀត​បាន​សួរ​ទៅ​ Kim Jong Kook ថា​គេ​ស្អប់​ Yoon Eun Hye មែនទេ​? ព្រោះ​តែ​គេ​ត្រូវ​ឆ្លើយ​ថា​«ពិត​មែន​ហើយ​» ពេល​នោះ​ Kim Jong Kook បាន​យក​ដៃ​ទាំង​ពីរ​ទៅ​ខ្ទប់​ត្រចៀក​ Yoon Eun Hye បែប​អៀន​ ដើម្បី​កុំ​ឱ្យ​តារា​ស្រី​រូប​បនេះ​​អាច​ឈឺ​ចាប់​នឹង​ពាក្យ​របស់​ខ្លួន​។

សកម្មភាព​នេះ​បាន​ក្លាយ​ជា​អនុស្សាវរីយ៍​ជីវិត​មួយ​សម្រាប់​អ្នកទាំងពីរ​។ ចាប់​តាំង​ពី​នោះ​មក​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ហ្វេន​ចាប់​គូ​ឱ្យ​ ជាង​នោះ​ទៀត​ហ្វេន​ក៏​មាន​ចម្ងល់​ដែរ​ថា​តើ​អ្នក​ទាំងគូ​ធ្លាប់​ដែល​​បាន​ទាក់ទង​គ្នា​ក្រោយ​ថត​កម្មវិធី​នោះ​ដែរ​ទេ​? យ៉ាង​ណា​មិញ​សំនួរ​ដែល​ជា​ចម្ងល់​របស់​ហ្វេន​នៅ​តែ​មិនមាន​ចម្លើយ​ ហើ​យ​ថែម​ទាំង​ឆ្ងល់​លើស​ដើម​ជាមួយ​នឹង​ចម្លើយ​ខាង​លើ​របស់​ Yoon Eun Hye ។

ប្រភព៖ Kbizoom

Share.