ប្លែក! ​តារា​ខ្មែរ​ជា​សះស្បើយ​ដល់​វេន​តារា​ថៃ​ម្ដង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​​និង​ពិនិត្យ​សំណាក​ក្រោយ​ម្ចាស់​ផលិតកម្ម​ Nadao Bangkok វិជ្ជមាន​កូវីដ​-១៩​។

ផលិតកម្ម​ចម្រៀង​និង​ផលិត​ភាពយន្ត​ដ៏​ធំ​មួយ​របស់​ថៃ​ ​Nadao​ ​​បាន​ប្រកាស​បិទ​ទ្វារ​ជា​បណ្ដោះ​អាសន្ន​ ហើយ​តម្រូវ​ឱ្យ​បុគ្គលិក​និង​តារា​ចម្រៀង​ដែល​ជួប​ជិត​ស្និត​ផ្ទាល់​ជាមួយ​នឹង​ម្ចាស់​ផលិតកម្ម​ត្រូវ​ទៅ​ធ្វើ​តេស្ត​សំណាក​ជា​បន្ទាន់​និង​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ​។

តារា​សម្ដែង​៣ដួង​ដែល​ធ្វើ​ការងារ​ជិត​ស្និត​ជាមួយ​នឹង​ម្ចាស់​ផលិតកម្ម​មាន​ Tor Thanapob , Sky Wongravee Jayler Kritsanapoom បាន​ទៅ​ពិនិត្យ​រក​ជំងឺ​កូវីដ​-១៩​រួច​រាល់​ហើយ​តែ​លទ្ធផល​អវិជ្ជមាន​ប៉ុន្តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​បន្ត​ទៀត​។ ខណៈ​តារា​សម្ដែង​ Bank Thiti បាន​ធ្វើ​ដំណើរ​មក​ដល់​​ទីក្រុង​បាងកក​រួច​ហើយ​បាន​ទៅ​ធ្វើ​តេស្ដ​សំណាក​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា​ឆ្នាំ​២០២១​នេះ​ តែ​ត្រូវរងចាំ​លទ្ធផល​២​ថ្ងៃ​ទៀត​ទើប​ដឹង​ ពេល​នេះ​ Bank កំពុង​តែ​ធ្វើចត្តាឡីស័ក​ដាក់​ខ្លួន​ឯង​ផ្ដាច់​ចេញ​ពី​អ្នក​ជិត​ខ្លួន​រួច​រាល់​ហើយ​។ ចំណែក​តារា​សម្ដែង​តារា​ចម្រៀង​ Ice Paris​ កំពុង​តែ​ធ្វើ​ចត្តាឡីស័ក​ខ្លួន​នៅ​ខេត្ត​ហើយ​បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​នឹង​គ្រូ​ពេទ្យ​ដោយ​គ្រូ​ពេទ្យ​តម្រូវ​ឱ្យ​វាស់​កំដៅ​រាល់​ថ្ងៃ​ចំនួន​៥​ថ្ងៃ​ទៀត​ចាំ​ត្រលប់​មក​យក​សំណាក​ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​-១៩។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​នៅ​ ថ្ងៃ​ទី​០៧ ​ខែ​មេសា ​ឆ្នាំ​២០២១​នេះ​ មាន​អ្នក​សិល្បៈ​ពីរ​រូប​បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​​ជំងឺ​កូវីដ​-១៩​ និង​កំពុង​ត្រៀម​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​ព្យាបាល​​ដោយ​ម្នាក់​គឺ​អ្នក​ធុរកិច្ច​និង​ជា​​ឌី​ជេ​ល្បី​របស់​ថៃ​ Djpetjah និង​ តារា​សម្ដែង​និង​ជា​ YouTuber ល្បី​ឈ្មោះ​ Guzjun Jeera ៕

Share.