បទ​ចម្រៀង​ «ផែនដី» ដែល​ជា​បទ​ចម្រៀង​ច្រៀង​រួម​គ្នា​រវាង​តារា​ក្បាច់​គុន​ល្បុក្កតោ​កញ្ញា​​ សម ថា​រ័ត្ន ​​រួម​ជាមួយ​នឹង​លោក ​Derek Bidaut ​ហៅ​ ចាន់ ឫទ្ឋិស័ក្តិ​​ ​និង​ តារា​ចម្រៀង​ខ្មែរ-​អាមេរិក​លោក​ Soup Pha កំពុង​តែ​មាន​ការ​គាំទ្រ​ច្រើន​លើ​ Tiktok ក្រោយ​ពី​លោក​​ Derek បាន​យក​បទចម្រៀង​ច្រៀង​រួម​គ្នា​មួយ​​នេះ​ទៅ​បង្ហោះ​នៅ​លើ គណនី​ Tiktok របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ ឆ្នាំ​២០២១។

ថ្វី​ត្បិត​តែ​បទ​ចម្រៀង​ដ៏​ពីរោះ​និង​មាន​អត្ថន័យ​ល្អ​មួយ​នេះ​បាន​ចេញ​ផ្សព្វផ្សាយ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​តាំង​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ឆ្នាំ​២០២១ នៅ​លើ​ Youtube របស់​លោក Soup Pha ក្ដី​តែ​ហាក់​មិន​ទទួល​បាន​ការ​និយម​និង​គាំទ្រ​យ៉ាង​ច្រើន​នោះ​ទេ​ ព្រោះ​មាន​ចំនួន​ Views ត្រឹម​ជាង​១Kប៉ុណ្ណោះ​ គិត​ត្រឹម​ថ្ងៃ​ទី ​១៩ ខែ​កក្កដា​ ឆ្នាំ​២០២១ វេលា​ម៉ោង​២​រសៀល​។

ប៉ុន្តែ​បទ​ចម្រៀង​នេះ​បែរ​ជា​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​ App ចែក​ចាយ​រំលែក​វីដេអូ​កម្សាន្ត​ខ្លី​ Tiktok ទៅ​វិញ​ព្រោះ​ត្រឹម​រយៈ​ពេល​១​ថ្ងៃ​សោះ​បទ​ចម្រៀង​ «ផែនដី» ​នេះ មាន​ចំនួន​ចូល​ទស្សនា​ ៣៨.២K ដង​ មាន​អ្នក​ចុច​​ផ្ដល់​បេះដូង​ ១១.៣K ចែក​រំលែក​ ៣៥៣ និង​ចូល​មក​កោត​សរសើរ​បទ​ចម្រៀង​នេះ​​យ៉ាង​ច្រើន​កុះករ​ និង​មាន​អ្នក​យក​បទ​ចម្រៀង​នេះ​ទៅ​លេង​បន្ត​ច្រើន​បង្គួរ​ផង​ដែរព្រោះ​តែ​ Derek និង Soup Pha ដែល​មិន​បាន​ប្រើប្រាស់​ភាសា​ខ្មែរ​តាំង​ពី​កំណើត​អាច​បក​ស្រាយ​បទ​ចម្រៀង​នេះ​បាន​ច្បាស់​ល្អ​​និងពីរោះ​។

ទស្សនា​បទ​ចម្រៀង​ «ផែនដី​» ពេញ​តាម​រយៈ​វីដេអូ​ខា​ង​ក្រោម​នេះ​៖

Share.