សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ដ បាន​បង្កើត​កម្មវិធី​បើក​ឱ្យ​មហាជន​ចូលរួម​គ្រប់​កម្រិត​នោះ​គឺ Cambodia Athletics Strava Club ដែល​ជា​ការ​​ចូលរួម​រត់​ប្រណាំង​ដោយ​វាយ​តម្លៃ​​និង​ដាក់​ពិន្ទុ​នៅ​លើ​​កម្មវិធី​ទូរសព្ទ​ដៃ (App) ឈ្មោះ​ថា Strava។ វិញ្ញាសា​ដែល​កំណត់​មាន​ ទី១ អ្នក​រត់​បាន​ឆ្ងាយ​ជាង​គេ ទី២ អ្នក​រត់​បាន​លឿន​ជាង​គេ និង​ទី៣ ជន​បរទេស​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុន​ បាន​លឿន​ជាង​គេ។

នេះ​ជា​សប្ដាហ៍​ទី៣ ហើយ​ដែល​សហព័ន្ធ​ប្រកាស​ពី​ម្ចាស់​ជ័យលាភី​ប្រចាំ​សប្ដាហ៍ នៅ​រសៀល​​ថ្ងៃ​ចន្ទ ទី១៩ ខែ​កក្កដា ឆ្នាំ​២០២១ ​ហើយ​ជា​លទ្ធផល​អ្នក​រត់​បាន​ឆ្ងាយ​ជាង​​គេ (21Km+ ក្នុងមួយលើក) មាន
១. លោក Kim Kok ល្បឿន 5:10/Km (ឈ្នះ​៣​សប្ដាហ៍​ជាប់​គ្នា)
២. លោក Vibol Seang ល្បឿន 5:16/Km
៣. លោក Sotay Sach ល្បឿន 5.18/Km

ចំណែក​អ្នក​រត់​បាន​លឿន​ជាង​គេ​មាន៖
១. លោក Lyonn In 122.2 Km
២. លោក Cheang Sophors 114.4 Km
៣. លោក Sokheng Sar 101 Km

ចំពោះ​ជន​បរទេស បាន​ទទួលជ័យជំនះការប្រកួតប្រចាំសប្តាហ៍ទី៣ ទាំង៣រូប ដែល​រត់​លឿន​ជាង​គេ​ចម្ងាយ​ 21Km+ ក្នុង​មួយ​លើក៖
១. លោក Farrell Hadrick ល្បឿន 4.29/Km
២. លោក 悠吾 太田 ល្បឿន 5:38/Km
៣. លោក Masaru Torii ល្បឿន 5.41/Km

Telegram-Troryorng
Share.