សិល្បៈ​ជាតិ​៖ សៀវភៅ​ឯកសារ​ជា​ប្រវត្តិ​សាស្ត្រ​ «សាក្សី​ប្រវត្តិសាស្ត្រ​៖​សៀវភៅ​កំណត់ហេតុ​របស់​ព្រះ​មហាក្សត្រី​​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​» ចែក​ជូន​សម្រាប់​បងប្អូន​សាធារណជន​ សិស្ស​ និស្សិត​ដែល​ចង់​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ ដោយ​ឥត​គិត​ថ្លៃ​។

សៀវភៅ​ឯក​សារ​ប្រវត្តិសាស្ត្រ​នេះ​នឹង​ចែក​ជូន​​ដោយ​ឥត​គិត​ថ្លៃ​ ​នៅ​ទីតាំង​បណ្ណាល័យសម្ដេច​ម៉ែ (The Queen Mother Library) ស្ថិត​នៅ​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​២៤០ ​ចេញ​ពី​ផ្លូវ​នរោត្តម​ ​មក​ដល់​ភ្លើង​ស្ដុប​បែក​ជា​៤​ ឆ្ពោះ​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​១ ​​បត់​ស្ដាំ​ជិះ​ប្រមាណ​៥០​ម៉ែត្រ​ ឃើញ​ប៉ុស្ដិ៍យាម​ ដែល​មាន​រូប​ដំរី​ស​ អាច​ប្រាប់​អ្នក​យាម​ថា​មក​ទទួល​យក​សៀវភៅ​ប្រវត្តិសាស្ត្រ​ «សាក្សី​ប្រវត្តិ សាស្ត្រ​៖​សៀវភៅ​កំណត់ហេតុ​របស់​ព្រះ​មហាក្សត្រី​​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​» នោះ​គេ​នឹង​បើក​រនាំង​ឱ្យ​ចូល​ បន្ទាប់​ពី​ជិះ​ចូល​ក្នុង​រហូត​ដល់​ផ្លូវ​ទាល់​ សូម​ងាក​ទៅ​ខាង​ឆ្វេង​ដៃ​មាន​របង​ទ្វារ​​ពណ៌​ខ្មៅ​ ក្បែរ​ផ្ទះវីឡា​ជាប់​ជញ្ជាំង​ទាល់​។ ​

យោង​តាម​ការ​បញ្ជាក់​ពី​កញ្ញា​ សុភ័ក្ត្រ ភាណា ​ដែល​ជា​​ក្រុម​ការងារ​បាន​ឱ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣ សៀវភៅ​​​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​ចែក​អស់​ចំនួន​៤០៧៥​ក្បាល​រួច​មក​ហើយ​។ ​ក្នុង​នោះ​សៀវភៅ​ចំនួន ​១០០០​ក្បាល​បាន​ ថ្វាយ​ជូន​ដល់​សម្ដេច​ព្រះមហាក្សត្រីយានី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​» ៤០០​ក្បាល​​បាន​ថ្វាយ​ជូន​ដល់​សម្ដេច​ព្រះ​អនុជ​ អរុណរស្មី​ (ក្នុង​នោះ​សៀវភៅ​ចំនួន​៦០០​ក្បាល​ទៀត​នឹង​ត្រូវ​ថ្វាយ​ជូន​​បន្ថែម​)​ សៀវភៅ​ចំនួន​៥០០​ក្បាល​ផ្ដល់​ជូន​ដល់​មជ្ឈមណ្ឌល​ឯកសារ​​កោះ​ថ្ម​និង​មជ្ឈមណ្ឌល​​ផ្សះផ្សា​វាលវែង​ ៥០០​ក្បាល​ផ្ដល់​ជូន​ដល់​​មជ្ឈមណ្ឌល​ឯកសារ​ព្រៃវែង​និង​មជ្ឈមណ្ឌល​ឯកសារ​តាកែវ ២០០​ក្បាល​ផ្ដល់​ជូន​ដល់​​មជ្ឈមណ្ឌល​ឯកសារ​ខេត្ត​កំពង់​ចាម​ ២០០​ក្បាល​ផ្ញើ​ទៅ​កាន់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ៥​ក្បាល​ផ្ញើ​ទៅ​កាន់​កាកបាទ​ក្រហម​កម្ពុជា ៥​ក្បាល​ផ្ដល់​ជូន​ដល់​ CDRI ១២​ក្បាល​​បាន​ប្រគេន​ថ្វាយ​ដល់​វត្ត​ស្ងួន​ពេជ្រ ២០​ក្បាល​បាន​ផ្ដល់​ជូន​នាយក​ដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ១០​ក្បាល​បាន​ផ្ដល់​ជូន​សារមន្ទីរ​ជាតិ​ ៣៤​ក្បាល​​បាន​ផ្ដល់​ជូន​សាលា​សុវណ្ណភូមិ ​សាខា​ទួលគោក​ ៤៤០​ ក្បាល​ចែក​ជូន​សាធារណជន​ ៤០​ក្បាល បាន​ផ្ដល់​ជូន​ដល់​សហគមន៍​ក្នុង​ខេត្ត​ស្វាយរៀង​ ៤០​ក្បាល​បាន​ផ្ដល់​ជូន​ដល់​មជ្ឈមណ្ឌល​សហគមន៍​បាក់នីម ២០​ក្បាល​​បាន​ផ្ដល់​ជូន​សហគមន៍​ក្នុងឃុំ​កណ្ដាល​ស្ទឹង ១១​ក្បាល​ ផ្ដល់​ជូន​សហគមន៍​ក្នុង​តំបន់​ចំការដូង​ ២០​ក្បាល​បាន​ផ្ដល់​ជូន​ក្រសួង​មហាផ្ទៃ​តាម​រយៈ​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ ខេមរិន្ទ  ១០ក្បាល​​ផ្ដល់​ជូន​ក្រសួង​ព្រះ​បរម​រាជវាំងតាម​រយៈ​កញ្ញា​ តាន់ ម៉េងហួរ ២០​ក្បាល​ផ្ដល់​ជូន​សមាគម​អតីត​និស្សិត​ខ្មែរ​-អាមេរិក ៥០​ក្បាល​ផ្ដល់​ជូន​សមាគម​មូស្លីម​ ១២៨​ក្បាល​ផ្ដល់​ជូន​ដល់​នាយ​បេសកកម្ម​ការទូត​ដែល​មាន​និវេសនដ្ឋាន​នៅ​កម្ពុជា ៣៨០​ក្បាល​ផ្ដល់​ជូន នាយ​បេសកកម្ម​ការទូត​ដែល​មិន​មាន​និវេសនដ្ឋាន​នៅ​កម្ពុជា​ និង​ ៣០ក្បាល​ផ្ដល់​ជូន​សាលាខេត្ត​កំពង់ឆ្នាំង​។

​​​​​​​​​​​​​​​​​​​​សៀវភៅ​​​ «សាក្សី​ប្រវត្តិសាស្ត្រ​៖សៀវភៅ​កំណត់​ហេតុ​របស់​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​»​ នឹង​ចែក​ជូន​សាធារណជន​រហូត​ដល់​អស់​ពី​ស្ដុក​ ​ដូច្នេះ​បងប្អូន​ដែល​ចង់​ទទួល​បាន​ឯកសារ​ដែល​ជា​​កំណត់ត្រា​ផ្ទាល់​របស់​សម្ដេច​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ សូម​កុំ​បង្អង់​យូរ​ ​ប្រញាប់​ទៅ​ទទួល​យក​សៀវភៅ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧ ស្អែក​នេះ​​ ​​ដោយ​សារ​​លក្ខខណ្ឌ​​ដើម្បី​ទទួល​បាន​សៀវភៅ​នេះ​​ ​បងប្អូន​អាច​ទៅ​បើក​​​បាន​នៅ​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍ ​​​រៀង​រាល់​ម៉ោង​ធ្វើ​ការ​៕

  • បងប្អូន​ដែល​ចង់​ដឹង​ព័ត៌មាន​បន្ថែម​អាច​ចូល​ទៅ​កាន់​​ ​Facebook​ ​Page​ ​៖​ ​The Sleuk Rith Institute

Share.