តារា​ចម្រៀង​ ខាយ បាន​ធ្វើ​ឱ្យ​បទ​ចម្រៀង​បែប​ Acoustic កាន់តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ថែម​ទៀត​បន្ទាប់​ពី​លោក​បាន​លើក​យក​បទ​ចម្រៀង​មរតក​ដើម​មក​ច្នៃ​ច្រៀង​បាន​យ៉ាង​ពីរោះ​រណ្ដំ​។

«អនអើយ​ស្រី​អន​» សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត ដែល​ត្រូវ​បាន​តារា​ចម្រៀង​ជំនាន់​ថ្មី​ជា​ច្រើន​រូប​យក​មក​ច្រៀង​ឡើង​វិញ​ គឺ​ជា​បទ​មួយ​ដ៏​ល្បីល្បាញ​ដក​ចេញ​ពី​សាច់​រឿងនៃ​ភាព​យន្ត​​ «អន​អើយ​ស្រី​អន» សម្ដែង​ដោយ​តារា​សម្ដែង​ល្បី​​ គង់​ សំអឿន​ និង​តារា​សម្ដែង​ ទិត្យ​ វិជ្ជរ៉ាដានី​។

យ៉ាង​ណាមិញ​ លោក ខាយ​ តារា​ចម្រៀង​ Original និង​ ជា​តារា​សម្ដែងផង​នោះ​បាន​ធ្វើ​ឱ្យ​បទ​ចម្រៀង​មរតក​ដើម​ដែល​មាន​ចំណង​ជើង​ថា​ «​អន​អើយ​ស្រី​អន​»​​ ដែល​លោក​លើក​យក​បក​ស្រាយបង្ហោះ​នៅ​លើ​ App Tiktok​ ​កាន់​តែ​ពីរោះ​និង​មាន​រស​ជាតិ​ប្លែក​ថ្មី​មួយ​បែ​ប​ទៀត​​​ ​ដោយ​ការ​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​ជា​លក្ខណៈ​ Acoustic ជាមួយ​នឹង​ហ្គីតា​ រហូត​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​និង​មហាជន​ ចំពោះ​គំនិត​ច្នៃ​ប្រឌិត​របស់​លោក​​។

តារា​ចម្រៀង​រូប​សង្ហា​ ខាយ​ ដែល​មាន​ឈ្មោះ​ដើម​កំណើត​ថា​ ទៀន អេងលាំង គឺ​ជា​តារា​ចម្រៀង​ដែលមាន​ការ​គាំទ្រ​ខ្លាំង​​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ពិសេស​បទច​ម្រៀង​ Original «ខ្យល់»​ ដែល​ជា​បទ​ចម្រៀង​​ក្នុង​រឿង​ «ធីតា​ព្កុលមាស» ​ជា​រឿង​ដែល​លោក​បាន​ចូល​រួម​សម្ដែង​ដែរនោះ​ គឺ​ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​ មេឡូឌី​និង​ច្រៀង​ដោយ​លោក​ផ្ទាល់​ មាន​ចំនួន​រហូត​ដល់​ជាង​១​លាន​ដង​ហើយ​គិត​ត្រឹម​​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​កក្កដា ឆ្នាំ​២០២១​នេះ​៕​

ស្ដាប់​បទ​ចម្រៀង​ «អន​អើយ​ស្រី​អន​» បែប​ Acoustic ច្រៀង​ដោយ​ ខាយ សូម​ចុច​ត្រង់​នេះ​

Telegram-Troryorng
Share.