លោក Sajid Javid រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលមានភារកិច្ចដឹកនាំការឆ្លើយតប និងជំងឺឆ្លងប្រចាំចក្រភពអង់គ្លេស បានឆ្លងមេរោគកូវីដ១៩ហើយ។ កាលពីថ្មីៗនេះ លោកបានប្រកាសថា​ លោកវិជ្ជមានកូវីដ១៩ ទោះបីជាលោកបានចាក់វ៉ាក់សាំងបង្កាការឆ្លងមេរោគកូវីដ១៩ រួចក៏ដោយ។

លោក Sajid Javid

លោកបានធ្វើតេស្ដរកមេរោគកូវីដ១៩ បន្ទាប់ពីលោកមានអាការៈអស់កម្លាំង ស្អកក និងមិនស្រួលខ្លួន លោក Javid ​បានចាក់វ៉ាក់សាំង AstraZeneca ទាំង២ដូសរូចរាល់ហើយ ទើបធ្វើឲ្យការឆ្លងរបស់លោកស្ថិតនៅកម្រិតស្រាល។ ករណីនេះបានកើតឡើងស្របពេលដែលប្រទេសអង់គ្លេសបានត្រៀមខ្លួនវិលត្រឡប់មកសភាពដើមវិញ ក្រោយពីប្រទេសនេះ បានបិទខ្ទប់យ៉ាងតឹងរឹង។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី Boris Johnson ក៏បានប្រកាសធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១០ថ្ងៃដែរ បន្ទាប់ពីលោកធ្លាប់ជួបជាមួយនឹងលោក Javid​។​​ សូមជម្រាបថា ចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅចក្រភពអង់គ្លេសបានកើនឡើងចំនួនសរុបជាង ៤លាននាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាង១សែននាក់ គិតត្រឹមថ្ងៃទី ២១ ខែកក្កដា ២០២១៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ប្រែសម្រួល៖ ជុំ ពេជ្រវណ្ណារ៉ា

Share.