គណៈកម្មាធិការ​​អូឡាំពិក​អន្តរជាតិ (IOC) បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី២១​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា​ទីក្រុង​ប្រ៊ីសបាន (Brisbane) របស់​អូស្ត្រាលី ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវក្ដៅ​ឆ្នាំ​២០៣២ Summer Olympic Games 2032ខាង​មុខ។

ដូច្នេះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​ដែល​ធ្វើ​បន្ទាប់​មាន៖
-ឆ្នាំ​២០២០ (លើក​មក​ធ្វើ​ឆ្នាំ​២០២១) នៅ​ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​២៣ កក្កដា- ៨សីហា ២០២១
-ឆ្នាំ​២០២៤ នៅ​​ប៉ារីស ប្រទេស​បារាំង ពី​ថ្ងៃ​ទី​២៦ កក្កដា -១១ សីហា ២០២៤
-ឆ្នាំ​២០២៨ នៅ​ឡូស​អាន់​ជ័រ​លេស សហរដ្ឋអាមេរិក ថ្ងៃ​ទី២១ កក្កដា-៦ សីហា ២០២៨
-ឆ្នាំ​២០៣២ ទីក្រុង​ប្រ៊ីសបាន ប្រទេស​អូស្រ្ដាលី ថ្ងៃ​ទី​២៣ កក្កដា-៨ សីហា ២០៣២

នេះ​ជា​លើក​ទី៣​ហើយ​ដែល​អូស្រ្តាលី ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ បើ​គិត​ចាប់​តាំង​ពី​បង្កើត​លើក​ដំបូង​ក្នុង​ឆ្នាំ​១៨៩៦ ខណៈ​លើក​ដំបូង​ធ្វើ​នៅ​ទីក្រុង​ម៉ែលប៊ន ឆ្នាំ​១៩៥៦ និង​ឆ្នាំ​២០០០ ធ្វើ​នៅ​ទីក្រុង​ស៊ីដនី៕

Telegram-Troryorng
https://t.me/troryorngmedia
Share.