អត្តពលិក ​គ្រូ​បង្វឹក​ ជម្រើស​ជាតិ​​កម្ពុជា និង​​ប្រតិភូ​ដឹកនាំ បាន​ធ្វើដំណើរ​ទៅ​ដល់​​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ហើយ​​នៅ​ម៉ោង​​៩:៥០នាទី​យប់​ថ្ងៃ​អង្គារ ម្សិលមិញ ដើម្បី​ចូលរួម​ក្នុង​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក 2020 Summer Olympics ដែល​​នឹង​រៀបចំ​ពី​ថ្ងៃ​ទី​២៣ កក្កដា ដល់​ ៨ សីហា ឆ្នាំ​២០២១ ខាង​មុខ​នេះ។

ឯកឧត្តម វ៉ាត់ ចំរើន នាយ​បេសកកម្ម ដឹកនាំ​ក្រុម​កម្ពុជា ទៅ​ប្រកួត​កីឡា​អូឡាំពិក​លើក​នេះ ដោយ​មាន​អត្តពលិក​៣​រូប​រួម​មាន កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត ហែល​ក្នុង​វិញ្ញាសា​ហែល​ទឹក​៥០ម៉ែត្រ​សេរី​នារី។ កីឡាករ​ហែលទឹក ហែម ប៉ុច ក្នុង​វិញ្ញាសា​ហែល​ទឹក​​៥០ម៉ែត្រ​សេរី​បុរស។ កីឡាករ​អត្តពលកម្ម ប៉ែន សុគង់ នឹង​រត់​​ល្បឿន​​ចម្ងាយ​១០០ម៉ែត្រ​បុរស។

ខាង​ក្រោម​ជា​វីដេអូ​​បន្ទប់​ស្នាក់​នៅ​របស់​អត្តពលិក​កម្ពុជា៖

Telegram-Troryorng
Share.