ការ​ប្រកួត​សម្រស់​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​អស្ចារ្យ​ Miss Universe នឹង​ប្រារព្ធ​​ឡើង​នៅ​ នា​ខែ​ធ្នូ ឆ្នាំ​២០២១​ ខាង​មុខ​នេ ​ដោយ​​លោក​ Steve Harvey ​នឹង​ត្រលប់​មក​ដើរ​តួ​នាទី​ជា​ពិធីករ​ក្នុង​កម្មវិធី​សារជា​ថ្មី​។

Miss Universe ការ​ប្រកួត​ស្រី​ស្អាត​ជា​រៀង​រាល់​ឆ្នាំ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រាអែល​សម្រាប់​ការ​ប្រកួត​គម្រប់​លើក​ទី​៧០​របស់​​​ខ្លួន ហើយ​មាន​ផ្សាយ​ផ្ទាល់​​ទៅ​កាន់​​ប្រទេស​ជាង​១៧០​ទូទាំង​ពិភពលោក​​។ គណៈកម្មការ​​រៀប​ចំ​កម្មវ​ិធី​បាន​ប្រកាស​ដំណឹង​នេះ​កាល​ពី​ថ្ងៃ​ទី​អង្គារ​ ទី​២០ ខែ​កក្កដា​ ​កន្លង​ទៅ​។ កម្មវិធី​ប្រកួត​នេះ​នឹង​ប្រារព្ធ​ឡើង​នៅរីសតថោន​អហ្វ​អ៊ីឡាត់ (Resort Town of Eilat)​​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល​ ដោយ​មាន​លោក​ Steve Harvey ត្រលប់​​មក​កាន់​តួនាទី​ជា​ពិធី​ករ​ម្ដង​ទៀត​។

កម្មវិធី​ប្រកួត​រយៈ​ពេល​ ៣​ម៉ោង​ពេញ​​នេះ​ នឹង​​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ FOX របស់​សហរដ្ឋអាមេរិក​ និង​ប្រទេស​ ១៨០ ​ទៀត​នៅ​ទូទាំង​សកល​លោក។ កម្មវិធី​នេះ​នឹង​បញ្ចប់​នៅ​ពេល​ដែល​កញ្ញា​ឯក​ចក្រវាឡ​ Andrea Meza ផ្ទេរ​តំណែង​បំពាក់​បកុដ​ទៅ​ឱ្យ​​កញ្ញា​ឯក​ដែល​គ្រង​តំណែក​ជា​កញ្ញា​ឯក​ចក្រវាឡ​ទី​៧០​របស់​ពិភពលោក​។

Andrea អតីត​វិស្វករ Software ​គឺ​ជា​គាំទ្រ​សិទ្ធិ​ស្ត្រី​ ហើយ​​ថែម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩ ផងដែរ។​ ភ្លាម​ៗ​ក្រោយ​ទទួល​បាន​តំណែង​ជា​កញ្ញា​ឯក​ចក្រវាឡ​ពិភពលោក​ Andrea Meza បាន​អញ្ជើញ​សារព័ត៌មាន​ដើម្បី​ថត​និង​ផ្សព្វផ្សាយ​ពេល​ដែល​កញ្ញា​បាន​ចាក់​វ៉ាក់សាំង​ ដូ​ស​ទីមួយ​នៅ​ក្នុង​រដ្ឋ​ New York ផង​ដែរ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ដោយ​អង្គភាព​កញ្ញា​ឯក​ចក្រវាឡ​បាន​ឱ្យ​ដឹង​ថា​ Andrea សង្ឃឹម​ថា​នឹង​មាន​មនុស្ស​កាន់​តែ​ច្រើន​​បាន​ចាក់​វ៉ាក់សាំង​ ដូច្នេះ​មនុស្ស​កាន់​​តែ​ច្រើន​នឹង​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ កញ្ញា​ឯក​ចក្រវាឡ​ពិភពលោក​លើក​ទី​៧០​។Andrea Meza បាន​ទទួល​មកុដ​បន្ត​ពី​កញ្ញា​ Zozibini Tunzi ស្ត្រី​ស្បែក​ខ្មៅ​ទីមួយ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាង​​ត្បូង​ដែល​បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​ Miss Universe។

ថ្វី​ត្បិត​តែ​នេះ​គឺ​ជា​ប្រឈម​មួយ​ធំ​ព្រោះ​តែ​ការ​​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​-១៩ តែ​យើង​ត្រូវ​តែ​បង្កើត​ការ​ទាក់ទាញ​ផ្នែក​ទេសចរណ៍​ដែល​បង្ហាញ​ពី​ភាព​លេចធ្លោ​របស់​ប្រទេស​អ៊ីស្រាអែល​ទៅ​កាន់​ខ្សែ​ភ្នែក​មហាជន​ទូទាំង​ពិភពលោក​ក្រោយ​ពេល​ការ​រីករាល​ដាល​នៃ​​ជំងឺ​កូវីដ​-១៩​។ រដ្ឋ​មន្ត្រី​ទេសចរណ៍​ប្រទេស​អ៊ីស្រាអែល​លោក​ Yoel Rzbozov បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ប្រកួត​កញ្ញាឯក​ច្រកវាឡ​មិន​​មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ​ គឺ​ជា​កម្មវិធី​​ពិសេសហើយ​មាន​ន័យ​បំផុត​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារ​សំខាន់​មួយ​នេះ​»៕

ប្រភព៖ Ynetnews

Telegram-Troryorng
Share.