បទ​ចម្រៀង​ថ្មី​​ច្រៀង​លាយ​ភាសាថៃ​​របស់​ ខេមរៈ សិរី​មន្ត តារា​ចម្រៀង​ឈាន​មុខ​គេរ​បស់​ផលិតកម្ម​ហង្សមាស​ និង​ រស្មី​ហង្សមាស​ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ហ្វេន​ ជា​ពិសេស​​ទៀត​នោះ​ បទ​ចម្រៀង​នេះ​ក៏​ត្រូវ​បាន​ YouTuber ថៃ​ជា​ច្រើន​រូប​បាន​យក​ទៅ​ធ្វើ​ Reaction ព្រម​ទាំង​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​តារា​ចម្រៀង​កម្ពុជា​យើង​ផង​ដែរ​។

«នឹង​បង​ខ្លះ​ទេ-คิดถึงฉันไหม?» គឺ​ជា​បទ​ចម្រៀង​ថ្មី​ចង្វាក់​ប៉ុប​រ៉ក់​​របស់​​លោក​ ខេមរៈ សិរីមន្តដែល​ទើប​តែ​ចេញ​បាន​រយៈ​ពេល​ ៤​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​ពិត​ជា​ខ្លាំង​មិន​ធម្មតាទាំង​នៅ​លើ​ឆាណែ​ល​ យូធូប​ ក៏​ដូច​ជា​នៅ​លើ​ផេក​របស់​ផលិតកម្ម​ហង្សមាស​ ថែម​ទាំង​​ហ្វេនសុទ្ធ​តែ​លើក​សរសើរ​ដូចៗ​គ្នា​ ​​ថា​បទ​ចម្រៀង​នេះ​ពិត​ជា​ពីរោះ​ ស្ដាប់​​មិន​ចេះ​​ជិនណាយ ​ចំណែក​ តួ​ស្រី​ក្នុង​បទ​ចម្រៀង​​នេះ​​វិញ​ក៏​ទទួល​បាន​ការសរសើរ​ថា​ស្អាត​និង​គួរ​ឱ្យ​ស្រលាញ់​ខ្លាំងមិន​ចាញ់​ចម្រៀង​ប៉ុន្មាន​នោះ​ទេ។

Youtuber ថៃ​ដូច​ជា​ Channel Ayumi May Lunar , Channel Praphat និង​ Channel Anu chidaដែល​ធ្វើ​ការ​ Reaction បទ​ចម្រៀង​នេះ ភាគ​ច្រើន​លើក​​សរសើរ​ចំពោះ​សមត្ថភាព​និង​ទេពកោសល្យ​របស់​តារា​ចម្រៀង​កម្ពុជា ​ខេមរៈ​ សិរីមន្ត​ ថា​លោក​​មាន​​បច្ចេក​ទេស​ខ្ពស់​អាច​ច្រៀង​បាន​គ្រប់​ទំរង់ ​ព្រោះ​​កន្លង​មក​ YouTuber ទាំង​អស់​នោះ​​ធ្លាប់​ស្គាល់​និង​ដឹង​ពី​សមត្ថភាព​សំឡេង​​ច្រៀង​របស់​​លោក​ រួច​ស្រេច​ហើយ​តាម​រយៈបទចម្រៀង​ល្បីឆ្លង​ប្រទេស​​ ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍ «ពឺតៗ» ដែល​ជា​បទ​​មួយ​ផ្ទុះ​ខ្លាំង​លើ​ Tiktok និង​​មាន​ YouTuber ​ទាំង​ខ្មែរ​ និង​បរទេស​ យក​ទៅ​ Reaction  ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​ ​៕

Telegram-Troryorng
Share.