មន្រ្តីក្រសួងពាណិជ្ជកម្មចិនម្នាក់ បានឲ្យដឹងថា ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួនជាង ៦០០លានដូស ជូនដល់ប្រទេស និងតំបន់ជាង២០០ នៅទូទាំងពិភពលោកហើយ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ជាសាកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuter នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ម្សិលម៉ិញ។

ទន្ទឹមគ្នានេះ លោក Li Xingqian មន្ត្រីក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ទៀតថា ប្រទេសចិនបានផ្តល់ជំនួយម៉ាសជាង ៣០០ពាន់លានម៉ាស និងឧបករណ៍ធ្វើតេស្តចំនួន ៤,៨ពាន់លានគ្រឿង ដល់ប្រទេស និងតំបន់នៅទូទាំងពិភពលោកផងដែរ។ ទោះបីមានការរំខានដោយសារជម្ងឺកូវីដ១៩ ក៏ដោយ ក៏ប្រទេសចិនបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងផលិតផលផ្សេងៗទៀតទៅកាន់ពិភពលោក ដែលជាការរួមចំណែកដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.