កីឡាករ គឹម ចាន់ធូ, សាន ណាម៉ា ,កីឡាករ សាន ណាម៉ាវ ដែល​កំពុង​តែ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង រយៈ​ពេល​៣ខែ​ បាន​ចុះ​ឈ្មោះ​​ចូលរួម​កម្មវិធីប្រណាំងកង់គួក Grand Prix De La Ville De Perenchies លើក​ទី៤៤ របស់​​បារាំង ក្នុង​ថ្ងៃ អាទិត្យ ទី២៥ ខែ កក្កដា ឆ្នាំ​២០២១ ចុង​សប្ដាហ៍​នេះ។

បើ​តាម​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ​កន្លង​មក​បាន​បញ្ជាក់​ថា ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា និង​គ្រូបង្វឹកម្នាក់សរុប៤នាក់លោក ទទួល​បាន​ការ​ទំនុក​បំរុង​ពី​លោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Academy​-CCA) ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង​និង​កម្ពុជា ដោយ​សមាគម​ជួយ​ដល់​ការ​ស្នាក់នៅ ​ហូបចុក​ និង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​ដក​ស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​ជំនាញ​កម្រិត​ខ្ពស់​នៅ​បារំាង។

Telegram-Troryorng
Share.