Troryorng News កំពុងស្វែងរកអ្នកមានសមត្ថភាព និងបទពិសោធន៍ ដើម្បីគ្រប់គ្រងការផ្សាយព័ត៌មានផ្នែកសង្គម ត្រួតពិនិត្យទាំងខ្លឹមសារព័ត៌មានប្រចាំថ្ងៃ និងការផលិតព័ត៌មានស៊ីជម្រៅដើម្បីផ្សាយជាសាធារណៈ។

ក្នុងនាមជាផលិតករព័ត៌មានជាន់ខ្ពស់ និងធ្វើការជាមួយអ្នកសារព័ត៌មាន អ្នករាយការណ៍ព័ត៌មាន ព្រមទាំងគ្រប់គ្រងខ្លឹមសាររួម និងលំហូរនៃការផ្សាយជាសាធារណៈ។ អ្នកគឺជាមនុស្សពូកែម្នាក់ដែលអាចដឹងពីចំណាប់អារម្មណ៍របស់មិត្តអ្នកអាន និងទស្សនា ដោយផលិតព័ត៌មានជាទីចាប់អារម្មណ៍សម្រាប់សាធារណជន។

**ទំនួលខុសត្រូវ

-រៀបចំផែនការ និងកំណត់គោលដៅក្រុមតាមគោលការណ៍
-ប្រមូលព័ត៌មាន និងចាត់ចែងព័ត៌មានដល់សមាជិកក្រុមរៀងរាល់ថ្ងៃ។
-សហការជាមួយនាយកព័ត៌មាន ដើម្បីជ្រើសរើស និងកំណត់អាទិភាពមាតិកា
-ផលិតព័ត៌មានស៊ីជម្រៅ និងអាចរាយការណ៍ព័ត៌មានកម្រិតថ្នាក់ជាតិ។
-មានភាពច្នៃប្រឌិតខ្ពស់នៅក្នុងការផលិតព័ត៌មានជាវីដេអូ និងការផលិតកម្មវិធី
-មានទំនាក់ទំនងល្អជាមួយក្រុមការងារគ្រប់ផ្នែក ដូចជាផ្នែកផលិតព័ត៌មាន បច្ចេកទេស និងថ្នាក់ដឹកនាំជាដើម។
-ធ្វើការស្រាវជ្រាវលើកិច្ចការក្នុងស្រុក ជាតិ និងអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពជាមួយព្រឹត្តិការណ៍បច្ចុប្បន្ន

**តម្រូវការ និងជំនាញ

-មានបទពិសោធន៍ការងារលើវិស័យសារព័ត៌មាននិងគ្រប់គ្រង
-មានចំណេះដឹងខ្ពស់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសារព័ត៌មាន
-ការយល់ដឹងស៊ីជម្រៅអំពីដំណើរការផលិត
-មានសមត្ថភាពអានព័ត៌មាន រាយការណ៍ព័ត៌មាន និងការសរសេរព័ត៌មាន

Share.