បន្ទាយមានជ័យ៖ ក្មេងទំនើង១ក្រុមសម្រុកចូលទៅកាប់កម្មករស្រាក្រឡុកម្នាក់បណ្តាលឱ្យរបួសធ្ងន់កាលពីនៅយប់ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកញា ឆ្នាំ២០២៣ នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

តាមម្ចាស់ហាងស្រាក្រឡុកបានប្រាប់ថា នៅពេលដែលកម្មករម្នាក់ជិះម៉ូតូត្រឡប់មកហាងវិញ ឈប់ម៉ូតូមិនទាន់បានស្រួលបួលផង មានក្រុមក្មេងទំនើង១ក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់ និងកាំបិតគ្រប់ដៃបានសម្រុកចូលកាប់ទៅកម្មកររបស់ខ្លួន កើតជាការប្រតាយប្របតគ្នាទៅវិញមក បណ្តាលឱ្យកម្មករគាត់របួស និងខូចខាតទ្រព្យសម្បត្តិមួយចំនួន។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះអន្តរាគមន៍ ហើយបាននាំខ្លួនអ្នកពាក់ព័ន្ធចំនួន៩នាក់មកធ្វើការសាកសួរ ដោយក្នុងនោះមានក្រុមបង្កចំនួន៤នាក់ និងក្រុមខាងរងគ្រោះចំនួន៥នាក់ ព្រមទាំងដកហូតកាំបិត២ដើម។

តាមចម្លើយសារភាពពីជនបង្ក មូលហេតុដែលពួកគេចូលកាប់នោះ មដោយសារតែជនរងគ្រោះម្ខាងជាកម្មករស្រាក្រឡុកបានទៅស្រឡាញ់សង្សាររបស់គេ ទើបកើតជាគំនុំ រហូតមកកាប់ដល់កន្លែងធ្វើការបែបនេះ។ បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើត្រូវបាកម្លាំងសមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ បន្ទាយមានជ័យ

Share.