ក្រុមហ៊ុនអាកាសចរណ៍ Airbus បានសម្ពោធយន្តហោះរបស់ខ្លួនប្រភេទ A350 របស់ខ្លួននៅមជ្ឈមណ្ឌលគ្រោងបញ្ចប់និងចែកចាយនៅភាគខាងជើងធានជីនរបស់ប្រទេសចិន។ នេះជាលើកទីមួយហើយ ដែលអ្នករៀបចំផែនការអ៊ឺរ៉ុប បានដាក់ចេញនូវគម្រោងបែបនេះ សម្រាប់យន្តហោះ A350 នៅខាងក្រៅអឺរ៉ុប។

ក្រុមហ៊ុននេះបានប្រគល់យន្តហោះប្រភេទ A350 ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នៅឯមជ្ឈមណ្ឌលនិងចែកចាយក្រុមហ៊ុនរបស់ខ្លួន Airbus Tianjin កាលពីថ្ងៃពុធ ក្នុងសប្ដាហ៍នេះ។

តម្លៃក្រុមហ៊ុន Airbus របស់ប្រទេសចិនជាទីផ្សារយុទ្ធសាស្រ្តរយៈពេលវែង។ ពួកគេបានជឿជាក់ហើយមានសេចក្ដីទុកចិត្តទៅលើគុណភាពប្រណិតរបស់វា។

បើតាមក្រុមហ៊ុន Airbus China បានអោយដឹងថា យន្តហោះ A350 មានសរុបចំនួន ៥ គ្រឿង នឹងត្រូវបានដាក់ឲ្យដំណើរការ ក្នុងទីក្រុងធានជីនក្នុងឆ្នាំ ២០២១ ហើយការដឹកជញ្ជូនកាន់តែច្រើនដល់អតិថិជនចិនកំពុងដំណើរការខណៈ មជ្ឈមណ្ឌលនេះបានបង្កើនអត្រាផលិតកម្មរបស់ខ្លួនហើយតម្រូវការទីផ្សារឡើងវិញ។

យន្តហោះប្រភេទ A350 គឺជាយន្តហោះជំនាន់ថ្មីរបស់ក្រុមហ៊ុន Airbus ដែលបង្ហាញពីសមត្ថភាពក្នុងការហោះហើរ និងមានភាពងាយស្រួល។  មកដល់ពេលនេះក្រុមហ៊ុនបានទទួលការបញ្ជាទិញចំនួន ៩១៥ គ្រឿងសម្រាប់យន្តហោះប្រភេទនេះហើយបានចែកចាយចំនួន ៤៣០ នៅទូទាំងពិភពលោក និង ១០% បានចែកចាយទៅឲ្យប្រទេសចិន៕

ប្រែសម្រួល៖ ហ៊ីម កំផែ
ប្រភព China xinhua

Share.