ពោធិ៍សាត់ះ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់សម្រេចបង្កសំនំរឿងបញ្ជូនជនសង្ស័យចំនួន 4 នាក់ទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ពាក់ពន្ធនិងបទល្មើសរុករានទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិខុសច្បាប់និង 4 នាក់ផ្សេងទៀតដែលមិនពាក់ព័ន្ធអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។

លោក រីភារម្យ នាយកឧទ្យានជាតិជួរភ្នំក្រវាញនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រាប់ឲ្យដឹងថា ជនសង្ស័យទី

1 ឈ្មោះ ឡុងសារុន ភេទប្រុសអាយុ 37 ឆ្នាំ ទី
2 ឈ្មោះផែនភារម្យ ភេទប្រុសអាយុ 36 ឆ្នាំ
3 ឈ្មោះម៉ង់សេង ភេទប្រុសអាយុ 52 ឆ្នាំនិងទី
4 ឈ្មោះសោមស៊ានភេទប្រុសអាយុ 64 ឆ្នាំ ។

ជនសង្ស័យទាំង 4 នាក់ខាងលើ រស់នៅក្នុងភូមិអូរំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បាននាំគ្នាមកធ្វើសកម្មភាពកាប់គោរុករានទន្ទ្រានដីព្រៃយកមកធ្វើកម្មសិទ្ធិដោយខុសច្បាប់ នៅចំណុចដំណាក់ម្អម ក្នុងទំហំផ្ទៃដី15,96ហិកតា ក្នុងភូមិស្មែតឃុំក្រពើពីរស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ គណៈបញ្ជាការឯកភាពខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាប់ខ្លួនជាមួយនឹងមនុស្សចំនួន 4 នាក់ផ្សេងទៀតសរុបប្រាំបីនាក់បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប៉ុន្តែទាំង 4 នាក់នេះ ក្រោយពីមន្ត្រីជំនាញធ្វើការតាមជំនាញមិនមានជាប់ពាក់ព័ន្ធនិងបទល្មើសបានសម្រេចឲ្យវិលត្រឡប់ទៅផ្ទះវិញតែម្ដង។ ចំពោះជនសង្ស័យទាំង 4 នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសមត្ថកិច្ចនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី 23 ខែកក្កដា ឆ្នាំ2021នេះ។

លោកបានបញ្ជាក់ថា ប្រតិបត្តិការខាងលើដឹកនាំដោយលោកខូយរីដាអភិបាលរងខេត្តពោធិ៍សាត់ធ្វើឡើងនៅថ្ងៃទី 21 ខែកក្កដាឆ្នាំ 2021 ដោយក្នុងនោះ ចាប់ខ្លួនមនុស្សចំនួន 8 នាក់ជាមួយនឹងវត្ថុតាង រណារយន្តចំនួន 5 គ្រឿង កាំបិតចំនួន 8 ផ្លែនិងពូថៅ 1។ ជាងនេះទៀតសមត្ថកិច្ចបានដុតបំផ្លាញចោលខ្ទមចំនួន 3 ជំរំប្រក់តង់ចំនួន 4 និងដកហូតអន្ទាក់សត្វ ចំនួន 100ខ្សែផងដែរ៕

Share.