Monday, September 25 Login

សិល្បៈ​ជាតិ៖​ អ្នក​នាង​ ដាលីស​ តំណាង​ចែក​ចាយ​ឆ្នើម​ម្នាក់​របស់​ក្រុមហ៊ុន​លោកស្រី​ ទ្រី​ ដាណា​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជុំវិញ​ខ្លួន​រិះគន់​វាយ​ប្រហារ​យ៉ាង​ដំណំ​ថា​ អ្នកនាង​ត្រូវ​បាន​លោក​ស្រី​ ទ្រី​ ដាណា​ លាង​ខួរក្បាល​ឱ្យ​ភ្លេច​គុណ​ឪពុកម្ដាយ​ ហើយ​បែរ​ជា​មក​ដឹង​គុណ​ចំពោះ​ ទ្រី​ ដាណា​ ទៅ​វិញ​។ ការ​រិះគន់​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​អ្នកនាង​ ដាលីស​ បាន​បង្ហាញ​សមិទ្ធផល​ឡើង​ផ្ទះ​ថ្មី​យ៉ាង​ស្កឹម​ស្កៃ​ នា​ពេល​ថ្មីៗ​នេះ​។​

យ៉ាងណាមិញ​ អ្នក​នាង​ ដា​លីស​ បាន​ចូល​មក​ខ្លួន​មក​បកស្រាយ​ប្រាប់​មក​ កាន់​មហាជន​ឱ្យ​ជ្រាប​ច្បាស់​ពី​ករណី​រសើប​នេះ​ ដោយ​អ្នកនាង​លើក​ឡើង​ពី​ប្រវត្តិ​ដំបូង​នៃ​ការ​លូកដៃ​ចូល​មក​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ NNP​ និង​ការ​ទទួល​បាន​ភាគលាភ​ដែល​ជា​កេរ​ឪពុកម្ដាយ​ក្មេក​ចែក​ឱ្យ​។ ជាមួយគ្នានោះដែរ អ្នកនាង ដាលីស ក៏​បាន​បន្ត​បក​ស្រាយ​អំពី​ដំណើរ​ការ​នៃ​ការ​រក​ស៊ី​ជា​មួយ​ក្រុម​ NNP​ តាំង​ពី​ការ​ចាប់​ផ្ដើម​ពី​កញ្ចប់​តូច​ រហូត​ដល់​ការ​កាត់​ដេប៉ូធំ​ ដែល​ជា​គំរូ​ និង​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​គ្រប់​គ្នា​មិន​គួរ​មើល​រំលង​ ប្រសិន​បើ​ចង់​ក្លាយ​ខ្លួន​ជា​អ្នករកស៊ី​នា​ថ្ងៃ​អនាគត​។

សូមទស្សនាការបកស្រាយរបស់អ្នកនាង ដាលីស តាមរយៈវីដេអូព័ត៌មាន​ខាង​ក្រោម​នេះ​៖

Share.

Leave A Reply