ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Rudi Völler (គ្រូបង្វឹកបណ្តោះអាសន្ន) បានយកឈ្នះក្រុមជម្រើសជាតិបារាំង ក្នុងលទ្ធផល ២-១ ជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Westfalenstadion ប្រទេសអាល្លឺម៉ង់។

នេះគឺជាជ័យជម្នះលើកដំបូងគិតចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ពោលគឺ២ថ្ងៃក្រោយបញ្ចប់តំណែងលោក Hansi Flick កាលពីថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ចាញ់ជប៉ុន ៤-១ នៅកីឡដ្ឋាន Volkswagen Arena ប្រទេសអាល្លឺម៉ង់។

៧ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈ្នះ២ ស្មើ១ និងចាញ់៤៖
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-០ ប៉េរូ
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-៣ បែលហ្សិក​
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ៣-៣ អ៊ុយក្រែន​
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព ប៉ូឡូញ ១-០ អាល្លឺម៉ង់
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ០-២ កូឡុំប៊ី
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ១-៤ ជប៉ុន
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-១ បារាំង៕

ទស្សនាវីដេអូហាយឡាយ អាល្លឺម៉ង់ ២-១ បារាំង៖

https://youtu.be/5FlJqtBkj3k
Share.