Monday, September 25 Login

សិល្បៈ​ជាតិ​៖ ជឿ​ថា​មហាជន​គ្រប់​គ្នា​ពិត​ជា​ស្គាល់​ស្រី​ស្អាត​ Henaa​ ជា​ Influencer ​ជា​អ្នក​ចម្រៀង​ Cover​ និង​ជា​ Gamer​ ល្បី​ឈ្មោះ​ម្នាក់​នៅ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​ ថ្មីៗ​នេះ​ កញ្ញា​ទទួល​បាន​ឱកាស​ក្លាយ​ជា​ទូតសុច្ឆន្ទៈ​តំណាង​ឱ្យ​ភេសជ្ជៈ​លំដាប់​ពិភពលោក ​Thums​ Up​ Charged​។

ជាការពិត​ ព្រោះ​តែ​ការ​ខិតខំ​ប្រឹងប្រែង​ ការ​មាន​ភាព​ជឿជាក់​ ការ​មាន​មហិច្ឆតា​ ទើប​ធ្វើ​ឱ្យ​ស្រី​ស្អាត​ Henaa ​ឆ្ពោះ​ទៅ​រក​ក្តី​សុបិន​របស់​ខ្លួន​ និង​ទទួល​បាន​ឱកាស​ពិសេស​នេះ​។ ស្រី​ស្អាត​ Henaa​ បាន​ឱ្យ​ដឹង​ថា​ «ការ​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​ភេសជ្ជៈ​លំដាប់​ពិភពលោក​ តែងតែ​ជា​ក្តី​ស្រមៃ​មួយ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​លើក​ទឹកចិត្ត​អ្នក​ផ្សេង​ទៀត​ ជាពិសេស​យុវជន​ជំនាន់​ថ្មី​ (Gen Z) ឱ្យ​បន្ត​រក្សា​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​ និង​ស្វែង​រក​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឆ្ពោះ​ទៅ​រក​ក្តី​ស្រមៃ​ ដូច​ទៅ​នឹង​ភេសជ្ជៈ​ថាំស៍អាប់​ឆាច​ដែល​គាំទ្រ​ និង​ជំរុញ​គាត់​ឱ្យ​ដើរ​តាម​សុបិន្ត​របស់​គាត់​។»

ស្រី​ស្អាត​ Henaa​ បន្ត​ថា​ «ខ្ញុំ​ចូលចិត្ត​ត្រង់​ថា​ភេសជ្ជៈ​ថ្មី​មួយ​នេះ ​ផ្តល់​នូវ​ជម្រើស​រសជាតិ​ពីរ​ដែល​ខ្ញុំ​ចូល​ចិត្ត​! កាន់​តែ​ភ្លក់​ កាន់​តែ​ចូលចិត្ត​។ វា​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ថ្មី​នោះ​ទេ​ ពេល​ខ្ញុំ​ផឹក​ វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ‘ស្វាង’​ ហើយ​អាច​ឱ្យ​ខ្ញុំ​បន្ត​ការងារ​ដែល​មាន​ក្នុង​កាល​វិភាគ​ប្រចាំ​ថ្ងៃ​ដ៏​មមាញឹក​របស់​ខ្ញុំ​។ ម៉ាក​យីហោ​នេះ​ គឺ​ជា​ផលិតផល​ថ្មី​ពី​ក្រុមហ៊ុន​ កូកា​-កូឡា​ ដែល​ជា​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ធំ​បំផុត​មួយ​លំដាប់​ពិភពលោក​ ផ្តល់​ផលិតផល​គុណ​ភាព​លំដាប់​ពិភព​លោក​»។

សូម​ជម្រាប​ថា​ ស្រី​ស្អាត​ Henaa​ ជា​នារី​វ័យក្មេង​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ឆ្នើម​ និង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​វិថីសិល្បៈ​ ទាំង​ការ​ថតស្ពត​ពាណិជ្ជកម្ម​ធំៗ​ រហូត​កាន់​ភេសជ្ជៈ​លំដាប់​ពិភពលោក​Thums Up ​Charged​ ផ្សព្វផ្សាយ​ប្រាប់​អ្នកគាំទ្រ​ថែម​ទៀត​។ ដូច្នោះ​ហើយ​ការ​ជ្រើស​យក​ស្រី​ស្អាត​រូប​នេះ​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​ភេសជ្ជៈ​លំដាប់​ពិភពលោក​មួយ​នេះ ​នឹង​ជួយ​ឱ្យ​អ្នកគាំទ្រ​តារាវ័យ​ក្មេង​រូប​នេះ​កាន់​តែ​ស្គាល់​ពី​គុណភាព​របស់​ភេសជ្ជៈ​កាន់​តែ​ច្បាស់​៕

ដើម្បី​ជាក់​ច្បាស់​ សូម​ទស្សនា​វីដេអូ​របស់​ស្រី​ស្អាត​ Henaa​ ៖​

Share.

Leave A Reply