Monday, September 25 Login

ភ្នំពេញ ៖ស្ត្រីអ្នកជំនួញលក់ផលិតផលតាមអនឡាញម្នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣  ត្រូវបានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូង រាជធានីភ្នំពេញ និងជាចៅ ក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ភ្លាមៗ បន្ទាប់ពីសមត្តកិច្ចចាប់បញ្ជូនទៅដល់តុលាការ ពាក់ព័ន្ធករណី.ឆបោក ប្រាក់អ្នកដ៏ទៃចំនួន ៣០ ម៉ឺនដុល្លារ ។

ស្ត្រីជាអ្នកជំនួញរូបនោះមានឈ្មោះ ធូ លីតា អាយុ២៨ ឆ្នាំ មុខរបរ លក់ដូរផលិតផលតាមអនឡាញ ស្នាក់នៅផ្ទះលេខ១២៩c ផ្លូវលេខ៤ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបានដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការ ពិនិត្យពីបទ.ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

លោក ហម ម៉េងសែ អនុប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់សមត្តកិច្ចនាំខ្លួន ស្ត្រីឈ្មោះ ធូ លីតា ដើម្បីយកទៅសាកសួរលើពាក្យបណ្តឹងឆបោក ។ ដីកាបង្គាប់ឲ្យនាំខ្លួននោះបានធ្លាក់ដល់ដៃសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដើម្បីអនុវត្ត។ លុះដល់សៀលថ្ងៃទី១៥ ខែកញ្ញា នគរបាលព្រហ្មទណ្ឌបានរកឃើញ និងនាំខ្លួនជនសង្ស័យទៅប្រគល់ជូនចៅក្រមស៊ើបសួរ បន្ទាប់ពីជននោះបានគេចខ្លួនមួយរយៈ ។

ចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឃុំខ្លួន ស្ត្រីជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់នេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕

អត្ថបទ៖ចតុមុខ

Share.

Leave A Reply