ប្រតិភូនិងអត្តពលិកកម្ពុជា

លោក ញាណ សុខវិសាល នាយករង​បេសកម្ម​របស់​ប្រតិភូ​កម្ពុជា បាន​បង្ហាញ​ពី​១៥ ចំណុច​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ 2020 Olympic Games ដែល​កំពុង​រៀបចំ​នៅ​រាជធានី​តូក្យូ ប្រទេស​ជប៉ុន ខណៈ​ពិធី​បើក​ផ្លូវការ​បាន​រៀបចំ​នៅ​យប់​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។ ខាង​ក្រោម​ជា​ខ្លឹមសារ​ទាំង​ស្រុង​​ដែល​លោក ញាណ សុខវិសាល បាន​លើក​ឡើង៖

ខ្ញុំសូម​ចែក​ចំណេះដឹង​ខ្លះៗ​អំពី​កីឡា​អូឡាំពិកតូក្យូ Olympic Education «ពីធី​បើក Opening Ceremony »

១.ការ​រៀប​លំដាប់​ក្បួន​ហែ​ទង់​ប្រទេស​ចូលរួម​គណៈកម្មាធិការ​អូឡាំពិក​នៃ​​ប្រទេស​នីមួយៗ (NOCs) ក្នុង​ពហុកីឡដ្ឋាន​អូឡាំពិក​ត្រូវ​បាន​រៀប​តាម​លំដាប់​តួ​អក្សរ​ជប៉ុន

អត្ថបទពាក់ព័ន្ធ៖Olympic Games៖កីឡាការិនី​រូប​នេះ​ឈ្នះ​មេដាយ​មាស​បាន​មុន​គេ

២.ប្រទេស NOC ដែរ​ដើរ​ក្បួនមុន​គេ​ចូល​ក្នុង​ពហុកីឡដ្ឋាន​អូឡាំពិក​គឺ​ក្បួន​ប្រទេស​ក្រិច (NOC GREECE ) ដែរ​ជា​ប្រទេស​ដើម​កំណើត​កីឡា​អូឡាំពិក​សម័យ​បុរាណ

៣.លំដាប់​ទី​ពី​សំរាប់​ការ​ដើរ​ក្បួន​ចូល​កីឡដ្ឋាន​អូឡាំពិក​គឺ​ក្រុម​នាក់​កីឡា​ជនភៀស​ខ្លួន (Refugee Olympic Team)

៤. NOCប្រទេសកម្ពុជាត្រូវដើរចូលក្បួននៅលំដាប់ទី៤៩

៥.សំរាប់NOCsចំនួន៣ចុងក្រោយ​ដែរ​ដើរ​ចូល​ក្នុង​ពហុកីឡដ្ឋាន​អូឡាំពិក​ លេខ​រៀង​ទី​២០៣​គឺ​សហរដ្ឋ​អាមេរិច​ដែរ​នឹង​ជា​ប្រទេស​ម្ចាស់​ផ្ទះ​កីឡាអូឡាំពិក​ទីក្រុងLAឆ្នាំ២០២៨ ខាង​មុខ លេខ​រៀងទី​២០៤ គឺ​ប្រទេសបារាំង ជា​ម្ចាស់​ផ្ទះកីឡាអូឡាំពិក​ទីក្រុងប៉ារីសឆ្នាំ២០២៤​ ហើយ​លេខ​រៀង​ទី​២០៥​គឺ​ជា​ប្រទេស​ជប៉ុនដែរជាម្ចាស់ផ្ទះឆ្នាំ២០២០។

៦.សំរាប់ឆ្នាំ​នេះNOCប្រទេសកូរ៉េខាងជើងមិនចូលរួមកីឡាអូឡាំពិកហ្គេមទេ

អត្ថបទពាក់ព័ន្ធ៖ទស្សនា​​បន្ទប់​ស្នាក់នៅ​របស់​អត្តពលិក​កម្ពុជា ក្រោយ​ទៅ​ដល់​​ទីក្រុង​តូក្យូ ត្រៀម​ប្រកួត​អូឡាំពិក

៧.ពាក្យស្លោកកីឡាអូឡាំពិកឆ្នាំ២០២០ United by Emotion រឺមាន​ន័យថា​ការ​រួបរួម​ដោយ​អារម្មណ៍​តែ​មួយ ហើយ​សំរាប់​កា​បំផុសក្នុងបណ្តាញសង្គមវិញគឺតម្រូវអោយមានការ​វាយ​សញ្ញា​ទ្រុង​ជ្រូក​ #TogetherStronger

លោក ញាណ សុខវិសាល លើកដៃសំពះ

៨.នាក់ដែរឡើងធ្វើ​សច្ចាប្រណិធាន​រួម​មាន​អត្តពលិក២រូប អជ្ញា​កណ្តាល់២រូប គ្រូបង្វឹក២រូប​ ពាក្យ​សច្ចារ​ប្រនិធាន​ត្រូវ​បាន​ប្រើ​ដំបូង​បង្អស់​នៅ​ពិធី​បើក​កីឡា​អូឡាំពិក​ក្រុង Antwerp ប្រទេស​ប៊ែលហ្សិក​ ឆ្នាំ​១៩២០ ដែរ​ពាក្យ​សច្ចាប្រណិធាន​នេះ​សសេរ​ឡើង​ដោយ លោកព្យែឌឺគូបូតាំង (Pierre De Coubertin ) បិតា​ស្ថាបនិក​កីឡាអូឡាំពិកសម័យទំនើប

អត្ថបទពាក់ព័ន្ធ៖ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈក្នុង​​កីឡដ្ឋាន​បើក​កីឡា​​​អូឡាំពិក​នៅ​តូក្យូ

៩.អ្នក​ស្មាក់កីឡាអូឡាំពិក តូក្យូ ឆ្នាំ២០២០ មាន​ចំនួន​ជាង​៧ម៉ឺន​នាក់​ដែរ​ពួក​គេមាន​ភារកិច្ច​ក្នុង​ការ​ជួយ​ទំនុបបំរុង​រហូត​ដល់​បញ្ចប់​កម្មវិធី​ប្រកួត​

១០.អ្នក​តំណាង​ហែរ​ទង់អូឡាំពិក គឺជាអ្នក​កីឡា​ដំណាង​មក​ពី​៥ទ្វីប​លើ​ពិភពលោក រួមជា​ជន​កីឡាជន​ភាស​ខ្លួន​អូឡាំពិក ចំនួយ​៦នាក់​ហើយ​បញ្ជូន​បន្ត​អោយ​ទៅ​នាក់​តំណាង​ប្រជាជន​ជប៉ុន ដែរ​មក​ពី​គ្រប់​អាជីពសរុប៦នាក់

១១.អ្នក​តំណាង​រត់ភ្លើងគប់​អូឡាំពិក ចូលរូម​ដោយ អតីត​អ្នក​កីឡា​អូឡាំពិកជប៉ុន ពេទ្យ ​កីឡា​ជនពិការ សិស្សានុសិស្ស​ហើយ​បញ្ចប់ការដុតភ្លើងគប់ដោយកីឡាការិនីតេនីស ណាអូមិ អូសាកាក់

អត្ថបទពាក់ព័ន្ធ៖ទីក្រុង Brisbane របស់​អូស្ត្រាលី ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០៣២

១២.ចំនួនប្រភេទកីឡាដែររួមប្រកួតកីឡាអូឡាំពិកតូក្យួ មានចំនួន​៣៣ដែ​រក្នុងនោះមាន​២៨ Olympic Sports ដែរ​មាន​ស្រាប់បន្ថែម ជាមួយ៥ប្រភេទកីឡាដែររួមមាន Baseball Softball, Karate ,Skateboard ,Sport Climbing and Surfing ក្នុង​នោះ​ ក៏​មាន​ការ​បន្ថែម​១៥​វិញ្ញាសា​ក្នុង​ប្រភេទ​កីឡាអូឡាំពិក ដែរ​មានស្រាប់រួមមាន Basketball 3×3 ,BMX Freestyle កីឡារត់ 4×400ម៉ែត្រ ប្រភេទ​ចំរុះ​ប្រុស​២​ស្រី២,កីឡា Table tennis ប្រភេទវាយគូរចំរុះ។ល។

១៣.ចំនួននាក់កីឡាអូឡាំពិកតូក្យូ២០២០មានចំនួនប្រមាណ១ម៉ឺន១ពាន់៥រយនាក់​ ដោយ​មាន​បុរស​៥១%នារី​៤៩% ហើយ​គួរ​បញ្ជាក់​ដែរថា​អត្តពលិក​ល្បី​កំរិត​ពិភពលោក​មួយ​ចំនួន​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រតួតកីឡាអូឡាំពិកតូក្យួឆ្នាំ២០២០នេះ

១៤.ចំនួននាក់ទស្សនាស្មើ០ដោយសារ​វិបត្ត​ជំងឺ​កូវីត-១៩ តម្រូវ​អោយ​គណកម្មការ​រៀបចំ​ការ​ប្រកួត​ហាម​ប្រាម​អ្នក​ទស្សនាក្នុងនិងក្រៅស្រុកមិនអោយចូលរួមទស្សនាការប្រកួតនិងពិធីបើក ពិធីបិទការ​ប្រកួត​ឡើយ​សំរាប់​សំបុត្រដែរបានទិញហើយនិងត្រូវបានទូទាតជាសាច់ប្រាក់ជូនវិញ។

អត្ថបទពាក់ព័ន្ធ៖អូឡាំពិក​ប្រកួត​៤ឆ្នាំ​ម្តង តែ​​កីឡា​ការិនី​ប្រេស៊ីល​​រូប​នេះ​​បង្ហាញ​ខ្លួន​៧​សម័យកាល​ជាប់ៗគ្នា (មានវីដេអូ)

១៥.ប្រធាន​គណកម្មាធិការ​អូឡាំពិក​អន្តជាតិ (IOC) THOMAS BACH បាន​មាន​ប្រសាស៍ថា​IOCមាន​គោលនយោបាយ​ពិសេស​ជាមួយ​ក្រុមហ៊ុនPfizer-BioNTech ក្នុង​ការ​ចាក់វ៉ាក់​សាំង​ដល់​អត្តពលិក​អូឡាំពិក​ទាំង​អស់​ដែរ​មិន​ទាន់ទទួលវ៉ាក់សាំង​គ្រប់​ដុស​ពី​ប្រទេស​របស់​ខ្លួន ចាប់ពីថ្ងៃទី២៣ កក្កដា នេះតទៅ។

Telegram-Troryorng
Share.