​ផលិតកម្ម​ផលិត​ភាពយន្ត​ភាគ​ «River Where The Moon Rises» បាន​ប្រកាស​ហើយថា​ក្រុមហ៊ុន​ខ្លួន​នឹង​ដាក់​ពាក្យ​បណ្ដឹង​តារា​សម្ដែង​ Jisoo ព្រម​ទាំង​ផលិតកម្ម​ KeyEast ចំពោះ​ផល​ប៉ះពាល់​​ដែល​កើត​មាន​ចំពោះ​ក្រុម​ផលិត​​បណ្ដាល​មក​ពី​រឿង​អាស្រូវ​​របស់​ Jisoo។​​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពីភាគី​ខាង​ក្រុមហ៊ុន​ Victory Contents បាន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ប្ដឹង​ Jisoo និង ផលិតកម្ម​ដែល​គ្របគ្រង​លើ​តារា​នេះ​នូវ​ទំហំទឹក​ប្រាក់​៣ពាន់​លាន​វ៉ុន​ប្រមាណ​ជា​២​លាន​៦​សែន​ដុល្លារ​ចំពោះ​ថ្លៃ​ខូចខាត​ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ផលិតកម្ម​ភាពយន្ត​របស់​ខ្លួន​ទៅ​កាន់​តុលាការ​រួច​រាល់​ហើយ​ ក្រោយ​ពី​ការ​ពិភាក្សា​ក្រៅ​ប្រព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន​ KeyEast បរាជ័យ។

ដោយ​សារ​តែ​រឿង​អាស្រូវ​និង​ការ​ចោទ​ប្ដឹង​ពី​ជនរងគ្រោះ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវភេទ​ការ​វាយដំ​គំរាមកំហែង​ដែល​បង្ករ​ដោយ​ Jisoo ​បាន​ធ្វើ​ឱ្យ​ផលិតកម្ម​ផលិត​ភាពយន្ត​ភាគ​នេះ​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​គ្នា​ដូចជា​ត្រូវ​ចាយ​បន្ថែម​កម្លាំង​ពលកម្ម​បុគ្គលិកថ្លៃ​ឧបករណ៍​ថ្លៃ​ទីតាំង​ថត​ថ្លៃតុបតែងដេគ័រ​ឆាក​និង​ថ្លៃ​ប្រើប្រាស់​ផ្សេងៗ​ជា​ច្រើន​ទៀត​។ ក្រៅ​ពី​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ហើយ​នោះ​រឿង​អាស្រូវ​របស់​ Jisoo ក៏​បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​ធ្លាក់​ចុះ​ចំណែក​ការលក់​ស្ពន់សឺ​ក៏​មាន​ការ​ធ្លាក់ចុះ​ដូច​គ្នា​។

គួរ​ដឹង​ដែរ​ថា​ផលិតកម្ម​ KeyEast គឺ​ជា​ទ្រនំ​របស់​តារា​ប្រុស​ស្រី​ល្បី​របស់​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​នាក់​ក្នុង​នោះ​មាន​ដូច​ជា​ Bae Youg Jun, Park So jun , និង Kim Seo hyun (បុរស​ភព​ផ្កាយ​) ជា​ដើម​៕

Share.