ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន បានបញ្ជាក់ថា៖ «តាមការតាំងចិត្តរបស់ខ្ញុំធ្វើយ៉ាងណាប្រឹងប្រែងហ្វឹកហាត់នៅចិននេះឱ្យបានខ្លាំងក្លា ដើម្បីបំបែកកំណត់ត្រាថ្មីមួយ សម្រាប់ខ្លួនឯង និងធ្វើឱ្យបានល្អ ក្នុងការប្រកួតកីឡាស៊ី ដែលតែងតែធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។ តាមរយៈការប្រឹងប្រែង និងការប្រកួតកីឡាអាស៊ី ដែលជាកម្រិតហ្គេមធំជាងគេប្រចាំទ្វីបអាស៊ីនេះ គឺជាការបើកផ្លូវមួយរបស់ខ្ញុំ ក្នុងការឈានឆ្ពោះទៅរកគោលដៅចូលរួមប្រកួតកីឡាអូឡាំពិក (Olympic Games) ដែលជាការប្រកួតដ៏ធំកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោករៀងរាល់៤ឆ្នាំម្តងដូចគ្នា នៅទីក្រុងប៉ារីស ប្រទេសបារំាង នាឆ្នាំ២០២៤ខាងមុខ»

សូមបញ្ជាក់ដែរថា សម្រាប់អត្តពលិកកីឡាកម្ពុជា ចំនួន ១៧ប្រភេទកីឡា ដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដង ដែល​លើក​ពី​ឆ្នាំ​២០២២ មករៀបចំនៅ ឆ្នាំ២០២៣វិញ ក្នុងនេះរួមមាន កីឡាបាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ជឺជីតស៊ូ, ការ៉ាតេ, ទូក ក្ដោង,  តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ។

ព្រឹត្តិការណ៍Asian Game តែងតែរៀបចំរាងរាល់ ៤ឆ្នាំ នៅតាមបណ្តាលប្រទេស​ដែលទទួលរៀបចំជាម្ចាស់ផ្ទះ ខណៈព្រឹត្តិការណ៍ក្នុងទ្វីបអាស៊ី មួយនេះបង្តើតឡើងដំបូងនៅឆ្នាំ១៩៥១ ដោយគ្រារនោះប្រទេសឥណ្ឌា ជាម្ចាស់ផ្ទះ។

គួរឱ្យដឹងដែរថា កីឡការ ឈុន ប៊ុនថន ម្ចាស់ជើងឯកលេខ ១ លើវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ និង ១,៥០០ ម៉ែត្រ ផ្នែកបុរស ក្នុងការប្រកួតកីឡាជាតិលើកទី ១ នៅកម្ពុជា ដណ្តើមបានមេដាយមាសលើវិញ្ញាសារត់ ចម្ងាយ៨០០ ម៉ែត្របុរស ក្នុងរយៈពេល ០១:៥២: ៩១០ នាទី តាមពីក្រោយដោយអត្តពលិកវៀតណាម Duc Phuoc Luong ក្នុងរយៈពេល០១:៥៣:៣៤០ នាទី និងអត្តពលិកម៉ាឡេស៊ី Wan Muhammad Fazri Wan Zahari ក្នុងរយៈពេល០១:៥៣:៨៦០នាទី៕

Share.