អាហារ​ឆ្ងាញ់​៖ ​អ្នក​ទាំងអស់​គ្នា​ដែល​ចូលចិត្ត​ញ៉ាំ​បាយ​មាន់​ចៀន​ ​ឬ​ក៏​បាយ​មាន់​ហៃណាំ​ និង​ចង់​រក​កន្លែង​ញ៉ាំ​ឆ្ងាញ់​ ​បែប​បាយ​មាន់​ស្រែ​ ​សាច់​ផ្អែម​មាន​ជាតិ​មែនទេ?​ ថ្ងៃ​នេះ​សារ​ព័ត៌មាន​ត្រយង​នឹង​នាំ​អ្នក​ទាំងអស់​គ្នា​មក​ស្គាល់​ហាង​បាយ​មួយ​កន្លែង​ ដែល​កន្លែង​នេះ​គឺ​ឯកទេស​ខាង​មាន់​ស្រែ​តែ​ម្ដង​។​

​ហាង​ ​«​បាយ​មាន់​សែនសុខ​»​ ​គឺ​ជា​ហាង​ដែល​មាន​ឯកទេស​ទៅ​លើ​ផ្នែក​ចម្អិន​សាច់​មាន់​ មិន​ថា​ចៀន​ ​ឬ​ស្ងោរ​ ​គឺ​ពិត​ជា​ប្រកប​ដោយ​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ និង​ធ្លាប់​បាន​ផ្ដល់​ឱជារស​ឆ្ងាញ់​ពិសា​ជាប់​មាត់​ដល់​អតិថិជន​ជន​រាប់​ម៉ឺន​នាក់​រួច​មក​ហើយ​។​ ហាង​បាយ​មាន់​នៅ​ខណ្ឌ​សែនសុខ​មួយ​នេះ ​ផ្ដោត​សំខាន់​ទៅ​លើ​រសជាតិ​របស់​សាច់​មាន់​ ​បើ​ចំពោះ​មាន់​ចៀន​វិញ​ គឺចៀនទន់ ចៀនស្រួយ ​រក្សា​បាន​រសជាតិ​ផ្អែម​ពី​ធម្មជាតិ​ ​មិន​ប្ដូរ​រសជាតិ​ពិត​ៗ​។​ ​ចំពោះ​សាច់​មាន់​ស្ងោរ​ ស្បែក​មិន​ប្រេះ​ផុយ​ ​សាច់​ទន់​ល្មើយ​ ងាយស្រួល​ទំពារ​ដោយ​ការ​ចម្អិន​គឺ​មាន​រូបមន្ត​ត្រឹមត្រូវ​ច្បាស់​លាស់​។​

​បើ​អ្នក​ទាំងអស់​គ្នា​មក​ញ៉ាំ​បាយ​មាន់​ស្រែ​នៅ​ទីនេះ​ គឺ​មាន​ច្រើន​ជម្រើស​តាម​ចំណង់​ចំណូល​ចិត្ត​ដូច​ជា ​ ភ្លៅ​ដុំ ​ទ្រូង​ ​ស្លាប​ ​គ្រឿង​ក្នុង​ និង​ឈាម​ដែល​ចម្អិន​ជាមួយ​គ្រឿង​ទេស​ជា​ដើម​។​ ​សម្រាប់​រសជាតិ​របស់​សាច់​មាន់​ ​និង​បាយ​មាន់​វិញ​គឺ​ ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ រសជាតិ​ដិត​ តែ​មិន​ប្រៃ​ពេក​ ​និង​ធ្វើ​ឱ្យ​ទ្រលាន់​ ។ ​ហើយ​បើ​និយាយ​ពី​​ទឹក​ជ្រលក់​នៅ​ហាង​នេះ​ទៀត​សោត​ មាន​រសជាតិ​ ​ជូរផ្អែម​ដិត​ ​ដែល​មិន​ហឹរ​ពេក​ទេ​ ​សូម្បី​តែ​អ្នក​មិន​ចេះ​ញ៉ាំ​ហឹរ​ក៏​ញ៉ាំ​បាន​ដែរ​។​

​ហាង​ ​«​បាយ​មាន់​សែនសុខ​» ​មិនមែន​ផ្ដោត​សំខាន់​តែ​នៅ​លើ​រសជាតិ​មួយ​មុខ​ទេ​ ចំពោះ​អនាម័យ​វិញ​ក៏​មិន​អាច​មើល​រំលង​បាន​ដែរ​។​ បុគ្គលិក​នៅ​ក្នុង​ហាង​ទាំងអស់​សុទ្ធ​តែ​យក​ចិត្ត​ទុកដាក់​លើ​អនាម័យ​ ​ទាំង​អ្នក​រត់​តុ ​ជា​ពិសេស​ចុង​ភៅ ​និង​មាន​ការ​លាង​សម្អាត​ហាង​ និង​ចង្ក្រាន​ជា​ប្រចាំ​។​ ជា​ពិសេស​ការ​វេច​ខ្ចប់​បាយ​ក៏​ត្រូវ​បាន​គិតគូរ​ទៅ​លើ​ផ្នែក​អនាម័យ​សុខភាព​ជា​ចំបង​ ​ដោយ​ប្រើ​ទ្រនាប់​ស្លឹកចេក​នៅ​ក្នុង​ប្រអប់​។​

ក្រៅ​ពី​ការ​មក​ញ៉ាំ​នៅ​ហាង​ផ្ទាល់​ហើយ​នោះ ​លោក​អ្នក​ជា​អតិថិជន​ក៏​អាច​ ​ប្រើ​ប្រាស់​តាម​រយៈ​សេវា​កុម្ម៉ង់​តាម​ ​APP​ដែល​ការ​ដឹក​ជញ្ជូន​ដល់​គ្រប់​ទីតាំង​ដោយ​ឥត​គិត​ថ្លៃ​។​ ហើយ​ទៅ​នេះ​ក៏​មាន​សេវា​ខ្ចប់​ទៅ​តាម​ ​Budget​ ​ភ្ញៀវ​កុម្ម៉ង់​ ​សម្រាប់​ ​គ្រប់​កម្មវិធី​ធំ​ៗ​ ​ដូច​ជា​ ​ការ​ប្រជុំ​ និង​ចុះ​បេសកកម្ម​ ​ឬ​ដំណើរ​កំសាន្ត​តាម​ខេត្ត​។​ ចំណុច​ពិសេស​មួយ​ទៀត​ដែល​ភ្ញៀវ​គ្រប់​គ្នា​តែងតែ​លើក​សរសើរ​មិន​ដាច់​ពី​មាត់​នោះ​គឺ​ ​ទោះ​បី​ជា​ហាង​បាយ​មាន់​ស្រែ​សែនសុខ​លក់​ដាច់​ខ្លាំង​ មាន​ភ្ញៀវ​សម្រុក​ចូល​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ​បុគ្គលិក​នៅ​តែ​ញញឹម​រួសរាយ​រាក់ទាក់​​ មិន​រង់​ចាំ​យូរ​ចំពោះ​ការ​កុម្ម៉ង់​ ​ពោល​គឺ​សេវា​រហ័ស​ទាន់​ចិត្ត​តែ​ម្ដង​។​ ​ហើយ​ស្រឡាញ់​ត្រង់​តែ​ទឹកកក​នឹង​ហ្មង​ សុំ​បាន​ៗ​អត់​កំណាញ់​ទេ​!​

លោក​អ្នក​អាច​ទៅនៅ​ទីតាំង​ទាំង​៣​កន្លែង​៖

ទីតាំង​ទីមួយ​ ​សាខា​598​ ឬ​ទាក់ទង​តាម​​រយៈ​លេខ​ទូរស័ព្ទ​​ 010 79 35 67​ / 012 789 051​ / 098 49 28 28​

​ទីតាំងៈ​ ​ផ្លូវ ​598 ​ជាប់​ឆៀកឡាន​​ បុរីឡាយគង់​ ​ផ្ទះលេខ​ 6 ​និ​ 7​

​ផែន​​ទីៈ​ https://maps.app.goo.gl/Jcu14fUCMucYyCrN6?g_st=ic

​ទីតាំង​ទីពីរ​ ​សាខាសែនសុខ ទីតាំង​៖ ​ផ្លូវ 1928 ​ផ្លូវឧកញ៉ា​ម៉ុងរិទ្ធី ​ជិតផ្សារ​ជីបម៉ុង​សែនសុខ​ ​លេខ​ទូរសព្ទ​ : 098 49 2828 / 012 789 051

​ផែន​ទី៖ https://goo.gl/maps/iVTYN4JANJTuHDPq5

ទីតាំង​ទី​បី​ សាខា​ចំការ​ដូង​ ៖ ក្នុងបុរីចំការដូង ផ្លូវ 13 ផ្ទះលេខ 86 លេខ​ទូរស័ព្ទ​ 012 695 687​ / 012 789 051​ / 087 43 2222​

ផែនទីៈ​ https://maps.app.goo.gl/mUk2Gqzgjj2Ao7oh6?g_st=ic

Share.