ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើក​ជាផ្លូវ​ការហើយ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍មួយនេះ។ ខណៈដែលកម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ ទៅលើ១៧ប្រភេទកីឡា។

នេះ​គឺជា Video Highlights ព្រះរាជវត្តមានរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល​ត្រូវ​បាន​ម្ចាស់ផ្ទះចិន ស្ដេចយាងព្រះអង្គ ជាភ្ញៀវកិត្តិយសពិសេស ក្នុង​ពិធី​បើក​ព្រឹត្តិការ​ណ៍កីឡា​អាស៊ី(Asian Games) លើកទី១៩ និង ការដង្ហែរក្បួនរបស់ប្រតិភូ អត្ត​ពលិក​កម្ពុជា​កាល​ពី​យប់​មិញ​ទាំអស់គ្នា។

ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ តែលើកមកធ្វើនៅឆ្នាំ២០២៣ ធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។ ព្រឹត្តិការណ៍កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ ពោលគឺ​រាល់​​៤ឆ្នាំ​ម្តង ស្របពេលដែលឆ្នាំ២០២៣៕

Share.