កំពង់ធំ៖ លោក ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរបានអោយដឹងថា មានករណីកុមារា២នាក់លង់ទឹកស្លាប់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់។
កុមាររងគ្រោះទាំង២នាក់នោះរួមមាន៖
១. ឈ្មោះ សារុន ធារាជ ភេទប្រុស អាយុ០៨ឆ្នាំ ឪពុកឈ្មោះឃាន់ សារុន អាយុ២៩ឆ្នាំ ម្ដាយឈ្មោះឃាន់ ចំរើនអាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
២.ឈ្មោះ ឃាន់លីនដា ភេទប្រុស អាយុ១២ឆ្នាំ ឪពុកឈ្មោះខន សុឃាន់ អាយុ៣៦ឆ្នាំ ម្ដាយឈ្មោះ តុំ អុង អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក អធិការ ឃួន វុទ្ធី បានបញ្ជាក់ថា ករណីកុមារលង់ទឹកនេះគឺបណ្តាល មកពីពួកគេបានទៅតាមឪពុកបង់ សំណាញ់ រួចចុះលេងទឹកខណៈដែលឪពុករវល់ តែបង់សំណាញ់ពីមួយកន្លែងទៅមួយកន្លែង។កុមារទាំង២នាក់ត្រូវទឹកហូរកួច ចូលលូបាត់រយ:ពេល១ម៉ោងទើបរកឃើញសព ដែលមានទីតាំងនៅខាងជើងភូមិចារ្យ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្រោយពីសមត្ថកិច្ចពិនិត្យសពកុមារទាំង២រួចមក បញ្ជាក់ថាកុមារទាំង២នាក់នេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕



