បាត់ដំបង៖ជនមានសតិមិនគ្រប់ម្នាក់រួចពីការបង្ខាំងបីឆ្នាំរបស់ឳពុកម្តាយសង្ស័យមួម៉ៅ ខ្លាំងទាញពូថៅកាប់ទៅលើមេភូមិជាច្រើនពូថៅបណ្តាលឲ្យស្លាប់។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានលើកឡើងថា ករណីឃាតកម្មនេះបានកើត ឡើងនៅវេលាម៉ោងជិតថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី៩ ក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះប្រាក់ សុខណា ភេទប្រុស អាយុ៣៦ ឆ្នាំ (វិបល្លាសស្មារតី) មានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅថ្ងៃកើតហេតុជនបង្កក្រោយបានក្រុមគ្រួសារ បង្ខាំងដោយដាក់ច្រវាក់ជាប់នៅនឹងផ្ទះ រយ:ពេល ៣ឆ្នាំ ហើយបានរួចពីច្រវាក់រំពេចនោះក៏បានយកពូថៅកាប់ផ្ទួនៗ ជាច្រើនពូថៅ ទៅលើជនរងគ្រោះឈ្មោះ កង ស៊ីណាត់ ភេទប្រុស អាយុ ៥៨ឆ្នាំ ជាមេភូមិ នៅភូមិឃុំ-កើតហេតុខាងលើបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកស្ដាំ ត្រចៀក ឆ្អឹងជំនីទីបំផុតបាន ស្លាប់យ៉ាងអាណោចអាធ័មយ៉ាងអយុត្តិធម៌។

 ករណីនេះកម្លាំងការិយាល័យជំនាញបានរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនបង្កទៅតុលាការតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញួង

Share.