តារា​ចម្រៀង​ Lydia សុខ​ចិត្ត​រំសាយ​​មិន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត​ភូកេត ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​​ ហើយ​ចោល​សំបុត្រយន្តហោះ ​អស់ ៣០​សន្លឹក​ដើម្បី​ចូលរួម​ជួយ​ជាតិ​ទប់ស្កាត់​ការ​រីក​រាលដាល ​ជំងឺ​កូវីដ​​-១៩

វិបត្តិ​កូវីដ​-១៩ រលក​ថ្មី​បាន​ឆ្លង​សាយភាយ​យ៉ាង​ឆាប់​រហ័ស​ធ្វើ​ឱ្យ​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ជា​ច្រើន​ក្នុង​រង្វង់​សិល្បៈ​ក៏កំពុង​តែ​រង្គោះរង្គើ​ខ្លាំង​ដូចគ្នា​ព្រោះ​ក្នុង​​នោះ​មាន​អ្នក​សិល្បៈ​មិន​តិច​នោះ​ទេ​ដែល​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ហើយ​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​ដូច​ជា​ Stamp Apiwat , PePo Nutchapan P , Guzjung Jiraa , Djpetjah Wichian, DABOYWAY , Bank Thiti រហូត​ធ្វើ​ឱ្យ​មាន​ផលិតកម្ម​ខ្លះ​ត្រូវ​ផ្អាក​ការ​ថត​រឿង​ភាគ​ជា​បណ្ដោះ​អាសន្ន​ទៀត​ផង​។

ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ អ្នកម្ដាយ​កូន​ពីរ​ដែល​ជា​អតីត​អ្នក​ជំងឺកូវីដ​-១៩​ហើយ​បាន​ព្យាបាល​ជាសះស្បើយ​បាន​ផុស​សំណេរ​លើ​ IG របស់​ខ្លួន​ថា​៖ «ដល់​ពេល​ត្រូវ​រំសាយ​ដំណើរ​កម្សាន្ត​ទៀត​ហើយ​ រំសាយ​ការ​ដើរ​លេង​ចូល​ឆ្នាំ​ អត់​បាន​ទៅ​លេង​ភូកេត​លើកទីពីរ​ សំបុត្ររថយន្ត​តាំងពី​ដាច់​ឆ្នាំ​សន្សំទុក​ក្នុង​ដៃ​មិន​ក្រោម ​៣០​សន្លឹក ​នោះ​ទេ​ ថែម​ទាំង​មិន​អាច​ប្ដូរ​ជា​​លុយ​​បាន​ទៀត​ ប៉ុន្តែ​ដើម្បី​ជាតិ​និង​សុខភាព​បងប្អូន​គ្រប់ៗ​គ្នា​ សម្រាប់​ខ្ញុំ​គ្រាន់​តែ​មិន​បាន​ដើរ​កម្សាន្ត តែ​សម្រាប់​បងប្អូន​ដទៃ​ទៀត​អាច​នឹង​មិន​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​ជួបជុំ​គ្រួសារ​។ ខ្ញុំ​សូម​ចូលរួម​ជា​កម្លាំង​ជូន​ចំពោះ​បងប្អូន​គ្រប់​!គ្នា​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ ជំងឺ​កូវីដ​-១៩​ សូម​ឱ្យ​គ្រប់​គ្នា​អត់​ធន់​នៅ​ផ្ទះ​ដើម្បី​បញ្ឈប់​ការ​ចម្លង​ជំងឺ​កូវីដ​-១៩​»៕

Share.