សហព័ន្ធ​កីឡា​បាល់ទាត់​ទីម័រខាងកើត (FFTL) នៅ​ចុង​សប្ដាហ៍​នេះ បាន​បង្កើត​សមាគម​ ២​ថែម​ទៀត​ស្ថិត​ក្រោម​ចំណុះ​របស់​ខ្លួន ដោយ​ក្នុង​នោះ​មាន​សមាគម​បាល់ទាត់​ហ្វូតសាល និង​សមាគម​បាល់ទាត់​យុវជន។

នៅ​ក្នុង​មហាសន្និបាត​លើ​ទី៦ របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទីម័រខាងកើត ថ្ងៃសៅរ៍ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​មាន​ការ​ចូល​រួម​ដឹង​លឺ​ពី​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន លោក Winston Lee តំណាង​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី លោក Nhodkeo Phawadee,Victoria Koh, Visakan Subramanian និង​លោក Niko Nhouvannasak តំណាង​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA។

អត្ថបទពាក់ព័ន្ធ៖ កីឡាករ​លេង​​នៅ​លីគ​កំពូល​អង់គ្លេស​ ម្នាក់​បដិសេធន៍​ ក្នុង​ក្រុម​​ជម្រើស​ជាតិ​ទីម័រខាងកើត ដែល​ជា​ស្រុក​កំណើត​ឪពុក​ម្ដាយ​ខ្លួន

ក្នុង​មហាសន្និបាត​នេះ​ដែរ​ក៏​បាន​បោះឆ្នោត​ជ្រើសរើស​អ្នក​កាត់​តំណែង​សម្រាប់​សមាគម​ទាំង​២ បូក​ទាំង​គណៈកម្មការ​វិន័យ គណៈកម្មការ​បណ្តឹង គណៈកម្មការ​រៀបចំការ​ប្រកួត​និង​​មន្រ្តី​សវនកម្ម​ផង​ដែរ៕

Telegram-Troryorng
Share.