សិល្បៈជាតិ៖ មិនត្រឹមតែមានសមត្ថភាពផ្នែកសិល្បៈ និងជាពិធីករល្បីឈ្មោះតាមរយៈកម្មវិធីទូរទស្សន៍ជាច្រើននៅក្នុងស្រុក ទោះជារវល់យ៉ាងណាជាមួយការងារសិល្បៈ លោក វី យ៉ារ៉ូ ក៏បានបន្ថែមការសិក្សាថ្នាក់អនុបណ្ឌិតពីទីក្រុងរ៉ូម និងបានតែទទួលសញ្ញាប័ត្រ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣នេះយ៉ាងភ្ញាក់ផ្អើល។


លោក វី យ៉ារ៉ូ បានបង្ហាញឱ្យមហាជនអ្នកគាំទ្រឃើញថា លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាលា Rome Business School ដោយលោកបានបង្ហោះរូបភាពទទួលសញ្ញាប័ត្រប្រកបដោយស្នាមញញឹម និងរៀបរាប់អារម្មណ៍មោទកភាពចំពោះខ្លួនឯងសម្រាប់ការសម្រេចក្ដីស្រមៃដ៏អស្ចារ្យមួយនេះ។
ជាមួយអារម្មណ៍ដ៏រំភើបនេះ លោក វី យ៉ារ៉ូ បានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកថា «ប៉ុណ្ណឹងសមធ្វើកូនប្រសាម៉ាក់អូនបាននៅ? បើនៅបងប្រឹងទៀត Master of my Destiny, Master of my Degree! Congratulations to me on earning my Master’s degree. The journey was challenging, but I persevered, learned, and grew. I am proud of this achievement and excited for the endless possibilities that lie ahead. Here’s to embracing new horizons and making a meaningful impact in the world !»។ បានន័យថា «សូមអបអរសាទរចំពោះខ្ញុំសញ្ញាប័ត្រអនុបណ្ឌិតដែលបានទទួល។ ការធ្វើដំណើរមានការលំបាក ប៉ុន្តែខ្ញុំបានព្យាយាម រៀនសូត្រ និងទទួលបានភាពរីកចម្រើន។ ខ្ញុំមានមោទកភាពចំពោះសមិទ្ធផលនេះ និងរំភើបចំពោះលទ្ធភាពគ្មានទីបញ្ចប់ដែលនៅខាងមុខ។ នេះជាការចាប់យកជើងមេឃថ្មី និងបង្កើតឥទ្ធិពលដ៏មានន័យក្នុងពិភពលោក!»៕






