Angelina Jolie ម្ចាស់​ស្នាដៃ​សម្ដែង​ Maleficent ដែល​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​ធ្លាប់​តែ​ស្អប់​តួអង្គ​មួយ​នេះ​បែរ​ជា​ត្រលប់​មក​ស្រលាញ់​និង​អាណិត​បាន​បង្ហាញ​ស្នាដៃ​ថ្មី​មួយ​ទៀត​តាម​រយៈ​ភាពយន្ត​បែប​ភ័យ​រន្ធត់ ​«For Those Who Wish Me Dead» ដែល​ជា​ស្នាដៃ​ដឹកនាំ​របស់​លោក​ Taylor Sheridan។ ​​

ភាពយន្ត​ដែល​ផលិត​ចេញ​ពី​ប្រលោម​លោក​របស់​លោក​ Michael Koryta បោះ​ពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៤​ ដែល​មាន​ឈ្មោះ​ដូច​គ្នា​នេះ Angelina Jolie សម្ដែង​ជា​តួ​អង្គ​ម្នាក់​ឈ្មោះ​ Hannah អ្នក​ពន្លត់​អគ្គីភ័យ​ដែល​ធ្លាប់​ជួប​ឧប្បត្តិហេតុ​ធ្វើ​ឱ្យ​មាន​ការ​បាត់បង់​កាល​ពីអតីតកាល​ខណៈ​ដែល​ខ្លួន​កំពុង​ប្រតិបត្ត​ការងារ​។ Hannah ត្រូវ​ចេញមុខ​ការពារ​ Conner ( Finn Little) ពី​ការ​តាម​ប្រមាញ់​ជីវិត​ពី​ឃាតករ​ពីរ​រូប​ ( Nicholas Hoult និង Aiden Gillen) ប៉ុន្តែ​នៅ​ពេល​ដែល​ឃាតករ​ប្រើ​កាំភ្លើង​ម៉ាស៊ីន​ដើម្បី​បំបិទ​មាត់​អ្នក​ទាំងពីរ​មិនបាន​ពួក​គេ​ក៏​ដុត​ភ្លើង​ដើម្បី​បង្កើត​ផ្សែង​ឱ្យ​ Hannah និង Conner ចេញ​មក​ខាង​ក្រៅ។​​

«Those Who Wish Me Dead» បាន​កំណត់​កាល​បរិច្ឆេទ​បញ្ចាំង​នៅ​រោងភាពយន្ត​នា​សហរដ្ឋអាមេរិក​រួច​រាល់​ហើយ​ព្រម​ទាំង​មាន​ការ​ Streaming លើ​ HBO Max នៅ​ថ្ងៃ​ទី​១៤​មេសា​ឆ្នាំ​២០២១​ខាងមុខ​នេះ​៕

Share.